CamNews

រថយន្ត 

សង្ហាហើយ ទំនើបថែមទៀត ជាមួយ ម៉ូដែល Kia Sorento ស៊េរី 2015 របស់ប្រទេសកូរ៉េ

យានយន្ដ៖ រូបរាងដ៏ស្រស់សង្ហា ត្រូវបានស្ដែងឡើងសាជាថ្មីម្ដងទៀតហើយ ជាមួយ ម៉ូដែល Kia Sorento SUV ស៊េរីឆ្នាំ ២០១៥ របស់ប្រទេសកូរ៉េ កាន់តែទំនើប ទាក់ទាញ និង ពេញនិយម ។ 

ម៉ូដែល Kia Sorento SUV ស៊េរីឆ្នាំ ២០១៥ គឺជាប្រភេទរថយន្ដ ដែលត្រូវបានបំពាក់មកជាមួយនូវ លក្ខណៈ​​សម្បត្ដិស្រស់សង្ហា ទំនើប ព្រមទាំង​ភ្ជាប់មកជាមួយនូវ បច្ចេកវិទ្យានៃការគ្រប់គ្រងទាន់សម័យ ដែលផ្ដល់ភាពងាយ​ស្រួលដល់ ការប្រើប្រាស់​ គ្រប់ស្ថានភាព និង ពេលវេលា ។ លំនឹង ព្រមទាំងទំនុកចិត្ដ នៃការធ្វើដំណើរ របស់រថយន្ដទំនើប​នេះ ត្រូវបានក្រុមហ៊ុន ធ្វើការបង្ហាញ ប្រាប់ដល់អតិថិជនថា បានផ្ដល់ឲ្យរួចជាស្រេច​ សម្រាប់ ការចេញដំណើរវាយលុកទីផ្សារប្រកួតប្រជែង ។ 

ក្រៅពីរូបរាងដ៏ស្រស់សង្ហានេះទៅ Kia Sorento SUV ស៊េរីឆ្នាំ ២០១៥ ត្រូវបាន បំពាក់មជាមួយ​ សមាសភាព​កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយោប្រេង ២.៤ liter ត្រូវទំហំម៉ាស៊ីន ១៩១ សេះ បញ្ជាលើប្រអប់លេខ អូតូ ដែល​មានចំនួនស្មើ ៦ លេខ ។ សម្រាប់តម្លៃវិញគឺ ២៤៣០០ ដុល្លារ ។ 

គូសបញ្ជាក់ផងដែរថា ម៉ូដែល​មួយនេះ​ត្រូវ បានក្រុមហ៊ុន គ្រោងនឹង​កែទម្រង់សមាសភាពម៉ាស៊ីន​ ដោយ​បង្កើននូវចំនួនម៉ាស៊ីន ទៅជា​ V6 វិញម្ដង ដើម្បីឲ្យកាន់តែពិសេសថែមទៀត ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: vehicle 2015 Kia Sorento SUV