CamNews

ព័ត៌មានជាតិ 

ភ្លៀងលាយ ខ្យល់មួយប្រាវ រលំដើមឈើ សង្កត់ររថយន្ដ បាក់ផ្ទាំងប៉ាណូ តែគ្មានអ្នករង របួស

ភ្នំពេញ ៖ បាតុភូតធម្មជាតិ ភ្លៀងលាយ ខ្យល់ដ៏ខ្លាំងមួយនៅក្នុងរាជធានីភ្នំពេញ នា រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥នេះ បានធ្វើឱ្យដើមឈើជាច្រើនដើម ដែលដើម ឈើខ្លះមានអាយុកាលរាប់សិបឆ្នាំ បានរលើង ឬស ដួលរលំសង្កត់រថយន្ដ ព្រមទាំងការផ្ទាំង ប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំមួយកន្លែងនៅ ត្រើយខាងកើតស្ពានជ្រោយចង្វារផងដែរ។ ប៉ុន្ដែសម្រាប់គ្រោះធម្មជាតិខាងលើនេះ មិន ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំ ពេញ អះអាងពីអ្នករងរបួសឬប៉ះពាល់ដល់ អាយុជីវិតប្រជាពលរដ្ឋ ណាម្នាក់នោះឡើយ។

តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋានបានបង្ហាញថា សម្រាប់ទឹក ដីខណ្ឌដូនពេញ មានដើមឈើដួលរលំច្រើន ជាងគេ រួមមានដើមអម្ពិលមួយដើម ស្ថិត នៅលើកំណាត់ផ្លូវលេខ១០៨ សង្កាត់វត្ដភ្នំ បានដួលរលំ បណ្ដាលឱ្យសង្កត់រថយន្ដដាក់ តាំងលក់លើដងផ្លូវចំនួន៤គ្រឿងបណ្ដាលឱ្យ រងការខូចខាត ប៉ុន្ដែមិនប៉ះពាល់ដល់អាយុ ជីវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះទេ ។

អាជ្ញាធរសង្កាត់វត្ដភ្នំ ក៏បានរាយការណ៍ ទៀតថា ដើមត្របែកព្រៃមួយដើមទៀតនៅ លើកំណាត់ផ្លូវលេខ ១០ ៨ក៏បានដួលរលំ ហើយសង្កត់រថយន្ដពីរគ្រឿងផងដែរ ។

ដោយឡែកតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក នៅជិតស្ថានីយប្រេងតូតាល់ និងនៅក្បែរ ភោជនីយ ដ្ឋានមណ្ឌលគិរីទី២ មានដើមជ្រៃមួយដើម អាយុកាលរាប់សិប ឆ្នាំនោះក៏រលើងឬសដួល រលំកាត់ផ្លូវ បណ្ដាល ឱ្យសង្កត់រថយន្ដចំនួន២គ្រឿងផងដែរ ។

នៅរង្វង់មូលគួចកាណុង សង្កាត់ស្រះចក  បង្គោលភ្លើងមួយដើម ក៏បានដួលរលំ ប៉ុន្ដែ មិនប៉ះពាល់ដល់ រថយន្ដ ម៉ូតូឬអ្នកដំណើរនោះ ទេ ។ ជាមួយគ្នានេះ ផ្ទាំងបាំណូទូរទស្សន៍ ឡឌែមួយផ្ទាំងធំ សម្រាប់ផ្សាយ ពាណិជ្ជកម្ម នៅត្រើយខាងកើតស្ពានជ្រោយចង្វារបាន ដាច់ធ្លាក់មកក្រោម តែសំណាងល្អមិនមាន មនុស្សនៅទីនោះ កុំអីមានគ្រោះថ្នាក់ដល់ អាយុជីវិតជាក់ជាមិនខាន ។

សម្រាប់បាតុភូដដែលនេះ ក៏បណ្ដាលឱ្យ ដើមឈើនៅរមណីយដ្ឋានវត្ដភ្នំ ដើមឈើនៅ មុខក្រសួង បរិស្ថានក៏ដួលរលំផងដែរ ខណៈ ដែលដំបូលអគាររោងពុម្ពរបស់ក្រសួងព័ត៌ មានក៏របើកទៀតផង ។

សេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ដោយសារតែគ្រោះធម្មជាតិ បាក់ដើម ឈើរលំកាត់ ផ្លូវបានបណ្ដាលឱ្យមាន ការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាម ដងផ្លូវទាំង នោះ ប៉ុន្ដែក្រោយកើតហេតុភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចបាននាំគ្នាទៅអារកាត់និងធ្វើការ ដឹកជញ្ជូនចេញ ឱ្យដំណើរការចរាចរណ៍ឡើង វិញផងដែរ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP