CamNews

កីឡាអន្តរជាតិ 

Arsenal សងសឹក Liverpool វិញក្នុង FA Cup (មានវីដេអូហាយឡាយ)

យប់មិញនេះ មានការប្រកួត FA CUP រវាងក្រុម Arsenal និង Liverpool ។ ក្រុម Liverpool ធ្វើដំណើរ ទៅកាន់ទឹកដី របស់ Arsenal ដើម្បីប្រកួតគ្នា មើលថាអ្នកណា បង្អាក់ដំណើរ អ្នកណា ។

Synthesis FA Cup: Gunners back 2

ចាប់ផ្តើម តង់ទី ១ ទំរង់លេង របស់ក្រុម Liverpool ទប់ទល់និង ការពារបាន ល្អណាស់ ។ ក្នុងពេល ៥ នាទីដំបូង កីឡាករ Sturridge របស់ Liverpool មានឱកាសស៊ុត ២ ដង ឯណោះតែធ្វើ មិនបានជោគ ជ័យឡើយ ។ មកដល់ នាទីទី ១៦ កីឡាករ Chamberlain របស់ Arsenal ក៏ស៊ុតចូល បានមួយគ្រាប់ ធ្វើអោយ ម្ចាស់ផ្ទះនាំមុខ មុនភ្ញៀវ ។ ចប់តង់ទី ១ លទ្ធផលបណ្តអាសន្ន ១ ទល់ ០ ។ ចូលមកដល់ តង់ទី បានបន្តិច នាទីទី ៤៧ កីឡាករ Podolski របស់ Arsenal បន្ថែម មួយគ្រាប់ទៀត ធ្វើអោយក្រុម ម្ចាស់ផ្ទះ នាំមុខមួយ​ គ្រាប់ទៀត ។ ការប្រកួត អុសបន្លាយដល់ នាទីទី ៥៩ Gerrard ទទួលបានមួយ គ្រាប់ជាគ្រាប់ ប៉េណាំងទី ហើយក៏ធ្វើបាន សំរេចសងបាន មួយគ្រាប់វិញ ។ ចប់ការប្រកួត Arsenal សងសឹក Liverpool ក្នុងលទ្ធផល ២ ទល់ ១ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore 


Tags: football arsenal liverpool fa cup