CamNews

ទូរស័ព្ទ 

ទស្សនា iPhone 7 អេក្រង់ធំស្ទើរគ្មានគែម មានច្រើនពណ៌ ស្អាតប្លែកខុសពី iPhone ជំនាន់មុនៗ (មានវីដេអូ)

រូបរាងរបស់ iPhone ជំនាន់ថ្មី តែងតែជាក្លាយជាប្រធានបទក្តៅ ដែលអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ និងសម្រាប់ បណ្តាអ្នករចនាម៉ូត ដាក់ចេញរូបរាងពង្រាង (Concept) ជាច្រើនចំពោះស្មាតហ្វូនរបស់ Apple។

អាន៖ ចង់ដឹងទេថា iPhone ប៉ុន្មានគ្រឿងទើបអាចទប់ជាប់ គ្រាប់ដែលបាញ់ចេញពីកាំភ្លើង AK-74? (មានវីដេអូ)

 រូបភាព Concept iPhone 7 របស់អ្នករចនាម៉ូត Sahanan Yogarasa

ជាធម្មតាបណ្តា iPhone ដែលមានអក្សរ “S” នៅខាងចុង តែងតែត្រូវបានក្រុមហ៊ុនរក្សានូវរូបរាងដើម ដូចនឹង iPhone ស៊េរី មុនមួយជំនាន់។ ដូច្នេះហើយ iPhone 6S ត្រូវបានគេដឹងថា នឹងមិនមានអ្វីខុសប្លែក ច្រើនបើប្រៀបជាមួយនឹង iPhone 6 និង iPhone 6 Plus នោះទេ គឺគ្រាន់តែធ្វើឲ្យប្រសើរឡើងនូវលក្ខណៈ សម្បត្តិបន្តិចបន្តួច។ ដូច្នេះបណ្តា Concept ភាគច្រើនគឺ នឹងប្រមូលផ្តុំតែទៅលើរូបរាងរបស់ iPhone 7 ប៉ុណ្ណោះ។

អាន៖ Facebook ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹង ដោយសារតែអនុញ្ញាតឲ្យចែកចាយ វីដេអូសិចរបស់នាង

បើតាមអ្នករចនាម៉ូតឈ្មោះ​ Sahanan Yogarasa បានឲ្យដឹងថា iPhone 7 នឹងមានអេក្រង់ទំហំ ៥,៥អ៊ីន ដែលស្ទើរតែមិនមានគែមព័ទ្ធអេក្រង់ និងបំពាក់នូវបច្ចេកវិទ្យា Force Touch ។

ស្មាតហ្វូនត្រូវបានបំពាក់នូវកាមេរ៉ាមុខទំហំ 8 megapixel ដើម្បីផ្គត់ផ្គង់តម្រូវការថតរូប Selfie និង Chat FaceTime។ ក្នុងនោះកាមេរ៉ាក្រោយ ត្រូវបានដំឡើងទ្វេដង ពោលឡើងដល់ទំហំ 16 megapixel បំពាក់ បច្ចេកវិទ្យាការពាររំញ័រ និងថតវីដេអូ 4K។

iPhone 7 នឹងមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចទៅនឹង iPhone 5C ដែរ ប៉ុន្តែសំបកធ្វើពីលោហធាតុ ប្រភេទល្អ និងមើលទៅប្រណិតជាងមុន។ ស្មាតហ្វូននឹងប្រើប្រព័ន្ធប្រតិបត្តិការ iOS 10 ជាក់ស្តែងនៅ ក្នុងវីដេអូរបស់ Yogarasa ស្មាតហ្វូន iPhone 7 ហើយនៅអាចប្រើប្រព័ន្ធប្រតិបត្តិការ Android ថែម ទៀតផង៕

អាន៖ អុញនោះ! iPhone ក៏មានបញ្ហា Error ជាប់ "គាំងស្គ្រីនពណ៌ខៀវ" ដែរ

សូមប្រិយមិត្តអ្នកទស្សនាវីដេអូ Concept iPhone 7 របស់លោក Yogarasa ខាងក្រោមនេះ ដោយរីករាយ៖

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Sahanan Yogarasa, vexpress


Tags: iPhone 7 Apple Smartphone Hightech