CamNews

ភាពយន្ត 

Tarzan 3D រឿងនិពន្ធថ្មីរបស់មនុស្សព្រៃ ដ៏ល្បីល្បាញ (វីដេអូខាងក្នុង)

ពេលនិយាយដល់រឿងមនុស្សព្រៃ គេប្រាកដជានឹកដល់រឿង Tarzan ជាមិនខាន ព្រោះរឿង
នេះគឺជារឿងដ៏ល្បីមួយ តាំងតែពីយូរណាស់មកហើយ ដែលនិយាយអំពី បុរសម្នាក់រស់នៅ
ក្នុងព្រៃ ដែលចិញ្ចឹមដោយសត្វស្វា ។

The Tarzan forest sweet "lip lock" beautiful people 6

ឥលូវនេះ Tarzan បានត្រឡប់មកជួបជាមួយនិង ទស្សនិកជនសារជាថ្មីទៀតហើយ ដោយ
លើកនេះមកជាកុនគំនូរជីវចល លក្ខណៈ​ 3D ម្តង ។ រឿង Tarzan ថ្មីនេះត្រូវបានសរសេរនិង
ដឹកនាំសារជាថ្មីឡើងដោយ Reinhard Klooss ។ រឿង Tarzan ថ្មីនេះនឹងត្រូវផ្តោតទៅលើតួ
Tarzan និង Jane ដែលត្រូវការពារព្រៃភ្នំដ៏ស្រស់ស្អាតមួយ​ ដែលកំពុងទទួលរងការ រាតត្បាត
ពីពួកក្រុមហ៊ុនធំមួយ ដើម្បីស្វែងរករបស់មានតំលៃម្យ៉ាង ។

The Tarzan forest sweet "lip lock" beauties 8

តួ Tazan ត្រូវបានបញ្ចូលសំលេងដោយ Kellan Lutz ចំណែក Jane Porter ត្រូវបានបញ្ចូល
សំលេងដោយ Spencer Locke ។ Tarzan 3D បានកំពុងចាក់បញ្ចាំងនៅឯ ប៉ែកអឺរ៉ុបខ្លះៗនិង
អាមេរិច ហើយនិងបន្តមកដល់កម្ពុជាយើង ក្នុងពេលឆាប់ៗនេះ ៕ 

សំរាប់ព័ត៌មានកំសាន្តផ្សេងៗទៀត ដ៏សំបូរបែបទស្សនិកជន អាចចុចទីនេះដើម្បីអាន 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: movie tarzan entertaiment hollywood