CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung Galaxy Tab S 8.4 លេចចេញរូបភាព ផ្នែកខាងក្រោយដូច S5, មិនមែនជាលោហធាតុ

បន្ទាប់ពីបង្ហាញចេញនូវរូបភាព Galaxy Tab S ម៉ូដែល 10", Evan Blass បានបន្តបង្ហោះនូវបណ្តារូបភាព ក្រោមទម្រង់ជារូបទស្សនាវត្តី នៃគំរូ Tablet Galaxy Tab S 8.4 ដែលជិតធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិ ការណ៍ Galaxy Premier នៅថ្ងៃទី ១២ ខែមិថុនា ខាងមុខនេះ។ ដូចទៅនឹងម៉ូដែល 10" ដែរ, Galaxy Tab S 8.4 យកស្ទីលរចនាម៉ូត ស្រដៀងគ្នា ក្នុងនោះរួមទាំង ផ្នែកខាងក្រោមមានការរចនាម៉ូតប្រហោងអុជៗ តូចៗ ដូចទៅនឹង Galaxy S5។ កាលពីពេលមុននេះ មនុស្សជាច្រើនបានសង្ឃឹមពី Tablet ស៊េរីខ្ពស់មាន សំបកធ្វើពីលោហធាតុ ប្រើប្រាស់អេក្រង់ Super AMOLED 2K ដើម្បីជំនួសដល់បណ្តាផលិតផល Galaxy Tab 7.7 ប៉ុន្តែក្តីសង្ឃឹមនេះ ប្រហែលជានឹងមិនកើតមានឡើងនោះទេ។

មិនខុសពីម៉ូដែល 10", Galaxy Tab S 8.4 នឹងមានបំពាក់នូវ CPU Exynos 5 Octa, 8 Core ដែលក្នុង នោះ 4 Core ជា Cortex-A15 1,9GHz និង 4 Core ទៀតគឺ Cortex-A7 1,3GHz, GPU ARM Mali-T628, RAM 3GB។ Tablet នេះមានកាមេរ៉ាក្រោយទំហំ 8MP, កាមេរ៉ាមុខ 2,1MP។ ចំនុចដែល ខុសប្លែកគ្នា ងាយនឹងមើលឃើញនៅលើ Galaxy Tab S 8.4 គឺ Speaker ស្តាប់សម្លេងសន្ទនា នៅខាងមុខ ផ្នែកខាង លើ ត្រូវបានដកចេញ បើប្រៀបជាមួយម៉ូដែល Tab PRO 8.4។ ក្រៅពីនេះ កាមេរ៉ាផ្នែកខាង ក្រោយរបស់ Galaxy Tab S 8.4 ត្រូវបានដាក់នៅចំកណ្តាល រួមជាមួយអំពូល LED flash។

នៅមិនទាន់យល់ច្បាស់ពីគំនិតរបស់ Samsung ការដែលចង់បង្ហាញស៊េរីផលិតផលនេះដើម្បីអ្វី? បច្ចុប្បន្ន អ្វីដែលខុសប្លែកងាយនឹងមើលដឹង គឺស្ថិតនៅត្រង់ការរចនាម៉ូតផ្នែកខាងក្រោយ និងអេក្រង់ Super AMOLED ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Samsung Galaxy Tab S 8.4 Tablet Hightech