CamNews

តារា 

អតីតកីឡាករ ក្រុម Arsenal ម្នាក់ត្រូវបាន គេសង្ស័យថាជា ពួក អាល់កៃដា

ថ្មីៗនេះ មានវីដេអូ របស់សមាជិក ក្រុមភារវកម្ម Al Qaeda មួយបានផុសឡើង ក្នុងអ៊ីនធើណេត ដែលជាវីដេអូ អំពាវនាវអោយ អ្នកដែលទាក់ទាំងអស់ មកចូលរួមធ្វើ សង្គ្រាមនៅឯ ស៊ីរី ។ វីដេអូ នោះត្រូវបាន គេកំណាត់ទីកន្លែងថា បានថតនៅ ស៊ីរី ហើយមនុស្សដែល នៅក្នុងវីដេអូនោះ ត្រូវបាន គេដឹងថា មានសញ្ជាតិ ប័រទុយហ្កាល់ ហើយមានធ្លាប់មាន ជាប់ពាក់ពាន់ ជាសមាជិកក្រុម Arsenal ។



បុរសដែល បានបិទមុខនោះ ត្រូវបានគេ កំណត់អត្តសញ្ញាណថា មានសញ្ជាតិ ប័រទុយហ្កាល់ ដែល ធ្លាប់មាន ទីលំនៅ នៅឯ Leyton ភាគខាងកើត ទីក្រុង London ប្រទេសអង់គ្លេស ។ រឿងនេះក៏បន្ត ដល់ការ សង្ស័យលើកីឡាករ Lassana Diara ដែលធ្លាប់លេងនៅ អង់គ្លេស អោយក្រុម Arsenal, Chelsea និង Portsmouth ។ Diara បានបដិសេធ យ៉ាងអហង្ការថា គាត់មិនដែល បានឈានជើង ចូល ទឹកដីប្រទេស ស៊ីរី ម្តងណាឡើយ ។



ខាងក្រុម Arsenal ក៏បានបដិសេធ យ៉ាងខ្លាំង ផងដែរថា ក្រុមមិនដែល មានអ្វីទាក់ទង និងបុគ្គល្ល​ម្នាក់ នេះឡើយ សូម្បីតែបន្តិច ។ បើតាមប្រភព ព័ត៌មាន លំអិតមួយ​ បានអោយដឹងថា បុរសម្នាក់​នេះបាន ប្តូរទៅរស់នៅ ជាមួយនិង​សាច់ញាតិ របស់ខ្លួននៅ អង់គ្លេស តាំងតែពីក្មេង ហើយបាន ចូល​ហាត់នៅ ក្រុម Arsenal ហើយក៏បាន ធំធាត់ជាមួយ និងកីឡាករ ល្បីផ្សេងៗទៀត របស់ក្រុម Arsenal ។ យ៉ាង ណាមិញ យើងនឹងរង់ចាំមើល ព័ត៌មាននេះជា បន្តទៅមុខទៀត ៕

 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football star lassana diara arsenal al qaeda