CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនអ្នកស្រីរត្ន័ សុភាព ថៅកែផ្សារ ព្រែកព្នៅ ពាក់ព័ន្ធក្បត់ទំនុកចិត្ដ

ភ្នំពេញ  ៖ អ្នកស្រីរត្ន័ សុភាព ដែលគេ ស្គាល់ថា ជាថៅកែទទួលសិទ្ធិទារភាស៊ីនៅ ផ្សារព្រែកព្នៅ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ខ្លួននាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ ដោយគេអះអាងថា ធ្វើឡើងតាមដីកាបញ្ជាឱ្យឃាត់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។

ការឃាត់ខ្លួនអ្នកស្រីរត្ន័ សុភាព ដែលដឹក នាំដោយលោកជាវ វិបុល នាយរងការិល័យ ព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកមិញនេះ គឺធ្វើឡើងខណៈដែលអ្នក ស្រីរត្ន័ សុភាព កំពុងតែជិះរថយន្ដលុច្សស៊ីស មួយគ្រឿង ធ្វើដំណើរមកដល់ចំណុចស្ដាត ចាស់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ការ ឃាត់ខ្លួនអ្នកស្រីរត្ន័ សុភាពខាងលើនេះ គឺធ្វើ ឡើងតាមដីកាបញ្ជាឱ្យឃាត់ខ្លួនដែលចេញ ដោយអ្នកស្រីចៅក្រម ពេជ្រ ម៉ារ៉ែន ពាក់ ព័ន្ធទៅនឹងសំណុំរឿងក្បត់ទំនុកចិត្ដ តែគេ មិនដឹងព័ត៌មានលំអិត ពាក់ព័ន្ធទៅនឹងរឿង អ្វីច្បាស់លាស់នៅឡើយទេ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងត្រៀមបញ្ជូន អ្នកស្រី រត្ន័ សុភាព ទៅតុលាការរាជធានីភ្នំ ពេញ ដើម្បីប្រគល់ខ្លួនឱ្យចៅក្រមធ្វើការ សាកសួរទៅតាមនីតិវិធី ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh