CamNews

រថយន្ត 

ពិតជាអស្ចារ្យស្ទើរស្មានមិនដល់មែន ម៉ូដែល Lancer Evolution​​ 2015 បំពាក់មកជាមួយ ប្រអប់លេខដៃទំនើប

យានយន្ដ៖ រូបរាងដ៏ស្រស់សង្ហា កាលីប និង ទាន់សម័យ​ទៀតនោះ​​​ ត្រូវបានស្ដែងចេញជាស្ថា​ពរ​ហើយជាមួយ ម៉ូដែល Lancer Evolution​​ ស៊េរីឆ្នាំ 2015 របស់ក្រុមហ៊ុន mitsubishi ប្រទេសជប៉ុន ។ 

Lancer Evolution​​ ស៊េរីឆ្នាំ 2015 គឺជាប្រភេទរថយន្ដប្រណិត ដែលប្រើសមត្ថភាពខ្ពស់ ជាមួយនិង មធ្យោ​បាយធ្វើដំណើរ ។ ទម្រង់រូបរាង ព្រមទាំងការរចនាម៉ូត សម្រាប់ម៉ូដែលនេះ ក៏មានលក្ខណៈទាក់ទាញមិន​ចាញ់​​ និងរថយន្ដល្បីៗដទៃទៀតលើទីផ្សារបច្ចុប្បន្នដែរ ។ ហើយម្យ៉ាងវិញទៀត ឈ្មោះប្រជាប្រិយភាព​ក្រុមហ៊ុន ក្នុងប្រទេស​ក៏មានការគាំទ្រច្រើន មិនធម្មតាដែរ​។ 

ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ Lancer Evolution​​ ស៊េរីឆ្នាំ 2015 មានលក្ខណៈពិសេសត្រង់​ ជាប្រភេទ​រថយន្ដ ២ បាំងកន្លះ ប្រើប្រអប់លេខដៃ មានចំនួន ៥ លេខ បញ្ជាចលនាលើកង់ទាំង ៤ និង ជាមួយកម្លាំង ​៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយោប្រេង ២.០ liter ត្រូវនឹងទំហំ ២៩១ សេះ ។ ចំណែកតម្លៃវិញគឺ ចាប់ពី ៣៤៥០០ ដុល្លារ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖mitsubishi 


Tags: vehicle Lancer Evolution​​ 2015