CamNews

មិនគួរឲ្យជឿ 

លួចស្រា តម្លៃថោក ដើម្បីអោយប៉ូលីសចាប់ខ្លួន ញាត់គុក បំណង ចង់ជួបមិត្តប្រុស នៅក្នុងគុក

ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ បានលួច ស្រាតម្លៃថោក ដូច្នេះហើយ ប៉ូលីសនឹងធ្វើការចាប់ឃាត់ ខ្លួនរួចបញ្ជូនទៅក្នុងគុក នោះបំណងគេ នឹងបានសម្រេច ពីព្រោះថា នាងចង់ជួបមិត្តប្រុស របស់នាង ដែលបានជាប់គុកកាលពីពេលកន្លងទៅ នេះបើតាមការអោយដឹង  ពីគេហទំព័រ សារព័ត៌មានប្លែកបរ ទេសដឹមីរ័រ ។

ប្រភព បញ្ជាក់ថា នាង Alicia Walicke ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីនាងបានព្យាយាមលួចនិងផឹក ស្រាតម្លៃថោក មួយដប នៅឯស្ថានីយ៍ ប្រេងឥន្ទនៈមួយកន្លែង ។ នាងបានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ មន្រ្តីប៉ូលីស អំឡុងពេលមានការ សាកសួរ អោយដឹងថា   ហេតុ តែនាងសម្រេចចិត្ត ធ្វើដូច្នេះ ពីព្រោះ តែនាងចង់ព្យាយាម លុបកំហុស និង  ចូលទៅជួបមិត្តប្រុស របស់ នាងវិញ នៅក្នុងគុក បន្ទាប់  ពីមិត្ត ប្រុសរបស់នាង ត្រូវបានក្រុមមន្រ្តីប៉ូលីស ចាប់ញាត់គុក ដោយសារតែ កំហុសរបស់នាង កាលពីល្ងាច ពេលកន្លងទៅនេះ​។ 

ក្រោយពីបានធ្វើការចាប់ឃាត់ខ្លួន ស្រ្តីជាជនសង្ស័យ ត្រូវបានមន្រ្តីប៉ូលីស   បញ្ជូនទៅកាន់ ពន្ធនាគារ នារដ្ឋតិចសាស់ គឺ ពន្ធនាគារ Williamson County Jail តែក្រោយមកនាងត្រូវបានដោះលែងវិញដោយ ពិន័យជាសាច់ប្រាក់ ៥,០០០ ដុល្លារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news World news Breking news Unt news Iraq Obama US USA Texas