ព័ត៌មានកំសាន្ត ៖ កំពូលតារាសម្តែងថៃ នាង Chompoo araya បានបង្ករឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា កូននៅក្នុងផ្ទៃរបស់នាងពពោះលើកនេះគឺជាកូនភ្លោះតែម្តង ហើយក៏ជាកូនប្រុសទាំង ២ តែម្តង ពិតជារឿងល្អមែនទែនសម្រាប់រូបនាងនិងស្វាមី ព្រមទាំងអ្នកគាំទ្រផងដែរ ។
ដោយយោងតាមរូបថតដែលបានបង្ហោះចុងក្រោយបង្អស់នៅលើគណនី Instagram របស់តារាស្រីរូបនេះបានឲ្យដឹងថា នាងទើបតែពពោះបាន ១៧ សប្តាហ៍សោះ ស្រាប់តែនាង Chompoo araya ស្រាប់តែស្បែកជើងយ៉ាងស្រស់ស្អាត ២ គូទុកឲ្យកូនភ្លោះរួចរាល់បាត់ទៅហើយ ពិតជាអ្នកម្តាយដ៏គួរឲ្យស្រលាញ់មែន ។ កូនមិនទាន់កើតមកផងយកចិត្តទុកដាក់បែបនេះទៅហើយ ចុះទម្រាំកូនរបស់នាងកើតមកវិញទៀត មិនដឹងស្រលាញ់ដល់កម្រិតណាទេ ពិតជាចង់មើលមុខកូនប្រុសទាំងពីររបស់តួស្រីក្នុងរឿង "ភរិយាសម័យថ្មី" រូបនេះខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook