CamNews

ព័ត៌មានជាតិ 

អាជ្ញាធរភ្នំពេញ អំពាវនាវ ដល់សាធារណជន បញ្ឈប់ឲ្យលុយក្មេងៗ នៅតាមភ្លើងស្តុប

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវមួយ ឲ្យបញ្ឈប់រាល់សកម្មភាព ឲ្យលុយទៅកុមារដែលសុំលុយ និងលក់ផ្កា នៅតាមស្តុបនានាក្នុងរាជធានី។

ការអំពាវនាវនេះ បានធ្វើឡើងតបតាមការស្នើសុំ របស់មន្រ្តីអង្គការមិត្តសំឡាញ់ ចំពោះការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការឲ្យលុយ ដើម្បីទុកឱកាសឲ្យពួកគេ បានបន្តការសិក្សា , ជៀសវាងការប្រឈមមុខ នឹងគ្រោះថ្នាក់ចរាចរណ៍ , បញ្ជៀសការ ប្រើប្រាស់គ្រឿងញឿន , និងកាត់បន្ថយការបាត់បង់សណ្តាប់ធ្នាប់ទីក្រុង។

សាលារាជធានីភ្នំពេញសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ជួយសហការជា មួយអង្គការ ដើម្បីឲ្យពួកគេចាកចេញ ពីជីវិតតាមដងផ្លូវ មករៀនជំនាញ និងចេញរក ការងារឲ្យមានចំណូលសមរម្យ ដូចប្រជាពលរដ្ឋផ្សេងៗទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល 


Tags: Social News Cambodia PP