CamNews

តារា 

កាន់តែដឹងខ្លួនថានឹងក្លាយជាម្តាយគេ នាង Chompoo araya ក៏កាន់តែធ្វើរឿងមួយដែលខុសពីម្តាយទូទៅ!

ព័ត៌មានកំសាន្ត ៖ កំពូលតារាសម្តែងស្រីដែលចូលចិត្តលេងម៉ូដខោអាវប្លែកៗ ប៉ុន្តែគួរឲ្យស្រលាញ់ នោះគឺនាង Chompoo araya ដែលជាតារាស្រីមិនចេះចាស់ មុខមាត់ស្រស់ថ្លា របស់ប្រទេសថៃ ។ 

មួយរយៈក្រោយមកនេះមានគេហទំព័រទំព័រជាច្រើនទាំងក្នុងនិងក្រៅស្រុកសុទ្ធតែបានចុះផ្សាយអំពីរឿងដែលតារាថៃមួយដួងនេះកំពុងតែមានផ្ទៃពោះជាថ្មីម្តងទៀត បន្ទាប់ពីមិនទាន់បានឃើញកូនដំបូង ដោយសាររលូតទៅបាត់ ។ 

ជាងនេះទៅទៀត គេសង្កេតឃើញថា កាន់តែដឹងខ្លួនថានឹងក្លាយជាម្តាយគេ នាង Chompoo araya ក៏កាន់តែធ្វើរឿងមួយដែលខុសពីម្តាយទូទៅ ព្រោះជាធម្មតាភាគច្រើននៅពេលដែលស្រ្តីមានផ្ទៃពោះ គេតែងតែស្លៀកពាក់ខោអាវ​ ឬ រ៉ូប ជាលក្ខណៈដូចជាអ្នកកំពុងតែមានផ្ទៃពោះ ប៉ុន្តែនាង Chompoo araya ហាក់បីដូចជាស្លៀកពាក់ខុសពីម្តាយដទៃទៅវិញ ផ្ទុយទៅវិញតារាស្រីវ័យ ៣៥ បែរជាឆ្នៃម៉ូដកាន់តែកាលីបជាងកាលពេលមិនទាន់មានផ្ទៃពោះទៀត ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya