CamNews

ព័ត៌មានអន្តរជាតិ 

NASA គ្រោងបង្កើត Rockets ដ៏មានឥទ្ធិពល និងលឿនបំផុត មិនធ្លាប់មាន ពីមុនមក

អវកាស ៖ យោងតាមភ្នាក់ងារ វិទ្យាសាស្រ្ត នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៥ បានឲ្យដឹងថា កាំជ្រួចដ៏ធំរបស់ភ្នាក់ងារ អវកាសណាសា នឹងត្រូវបង្កើតឡើង ដើម្បីបញ្ជូន ក្រុមអាកាសយានិក ទៅកាន់ ភពអង្គារ, ដុំថ្ម អវកាស, និងកន្លែងក្នុងលំហអាកាសឆ្ងាយៗដទៃទៀត។

អគ្គបញ្ជាការ បេសកកម្មវិទ្យាសាស្រ្ត របស់ទីភ្នាក់ងារ អវកាសណាសា បាននិយាយថា ប្រព័ន្ធ ហោះហើរ ទៅកាន់លំហអាកាស (SLS) ឬ គ្រាប់កាំជ្រួចធំ ដែលបានចេញកាលវិភាគ សម្រាប់ ធ្វើការបង្ហោះ ជាលើក ដំបូងនៅក្នុងឆ្នាំ ២០១៨ នឹងត្រូវបាញ់នាំយានអវកាសអត់មនុស្សឡើង ទៅកាន់លំហអាកាស ក្នុងល្បឿន ដ៏លឿនដែលមិនគួរឲ្យជឿដើម្បីកាត់បន្ថយការចំណាយ ពេលវេលា។


ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសណាសាក៏បានរៀបចំគំរោងដើម្បីទៅបំពេញបេសកកម្ម នៅភពព្រហស្បតិ៍ នៅពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើប្រាស់ប្រព័ន្ធហោះហើរ SLS នេះផងដែរ។ ជាក់ស្តែង ការធ្វើដំណើរ ទៅកាន់ភពព្រហស្បតិ៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត រំពឹងទុកថា ត្រូវចំណាយយពេលដល់ជិត ៨ឆ្នាំ ដោយឡែក ប្រសិនបើយានអវកាសត្រូវបាន បាញ់បង្ហោះដោយគ្រាប់កាំជ្រួចធំនេះ គឺនឹងត្រូវចំណាយអស់រយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា៖ "នេះគឺជាការបង្កើតឡើងដ៏កម្រ និងលំបាកមួយ ក្នុងការ ស្វែងរកបច្ចេក វិទ្យាដើម្បីកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរឆ្ពោះទៅស្រាវជ្រាវនៅក្នុងលំហអាកាស។ " ម្យ៉ាងវិញទៀត យានរុករក Horizons ថ្មីរបស់ភ្នាក់ងារលំហអាកាសណាសា ដែលបានធ្វើដំណើរទៅដល់ភពភ្លុយ តូជាលើក ដំបូងកាលពី ២សប្តាហ៍មុន ត្រូវបានបង្ហោះ ឡើងដោយគ្រាប់កាំជ្រួច Alliance Atlas V rocket។ បើទោះបីជា យានរុករក Horizons ដែលមានទំងន់ ៤៨០ គីឡូក្រាមត្រូវបានចាក់ប្រេងឥន្ធនៈពេញសម្រាប់ដំណើរការរបស់វា យ៉ាងណាក៏ដោយ ក៏វាត្រូវការថាមពលបន្ថែម ដើម្បីជួយពន្លឿនល្បឿនរបស់វាផងដែរ។


គួរបញ្ជាក់ដែរថា គ្រាប់កាំជ្រួច SLS នឹងត្រូវមានកំពស់ ៩៨ម៉ែត្រ និងមានទំងន់ ៧០.០០០គីឡូក្រាម។ លក្ខណៈពិសេសរបស់វាគឺ នឹងមានល្បឿនក្នុងការបាញ់យានទៅកាន់ លំហអាកាសនៅក្នុងល្បឿនលឿន ជាងគ្រាប់កាំជ្រួចដទៃទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Blue moon SLS