CamNews

ព័ត៌មានអន្តរជាតិ 

ជន អនាមិក ទម្លាយដំណឹង កូនប្រុស ស្តេចគ្រឿងញៀន ម៉ិចសិក ត្រូវបានគេលួចដោះលែង

ព័ត៌មានអន្តរជាតិ ៖ កូនស្តេចគ្រឿងញៀន ប្រទេសម៉ិចសិក Joaquin "El Chapo" Guzman ត្រូវ បានគេដោះលែងហើយ ក្រោយពីមានការចាប់ឃាត់ខ្លួន កាលពីដើមសប្តាហ៍នេះ នៅឯបារមួយ កន្លែង ក្នុងប្រទេសម៉ិចសិក នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ សមាជិក គ្រួសារគ្រឿងញៀន Sinaloa ។ 


ប្រភពដដែល ដើម្បីរក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួន បានគូសបញ្ជាក់ដល់សារព័ត៌មាន AFP ក្នុង លក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កូនប្រុសស្តេចគ្រឿងញៀន ប្រទេសម៉ិចសិក Joaquin "El Chapo" Guzman ដែលត្រូវបានគេស្គាល់ឈ្មោះថា  Jesus Alfredo Guzman Salazar មាន វ័យ ២៩ ឆ្នាំនោះ ត្រូវបានគេដោះលែងអោយមានសេរីភាពសាជាថ្មី ។ Guzman Salazar ដែល ត្រូវជាកូនប្រុសស្តេចគ្រឿងញៀន ពីការរៀបការប្រពន្ធដើមនោះ បានចូលរួមកម្មវិធីមួយកាលពី ថ្ងៃច័ន្ទនេះ នៅឯភោជនីយដ្ឋានបារមួយកន្លែង ក្នុងទីក្រុងរមណីយដ្ឋាន Puerto Vallarta វិនាទី នោះ មានខ្មាន់កាំភ្លើងជាក្រុម បានបង្ហាញវត្តមានឡើង តាមរយៈរថយន្ត Pick Up រួចការវាយ ប្រហារភោជនីយដ្ឋាន និងចាប់ជម្រិត កូនស្តេចគ្រឿងញៀន និងគូកនកូនស្តេចគ្រឿងញៀន ៦ នាក់ផ្សេងទៀត ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Merkel Germany ISIS attack Int news Bomb