CamNews

កីឡាអន្តរជាតិ 

ដំណើរសម្រេចចិត្ដរបស់ David de Gea លែងក្លាយជាចំណាប់អារម្មណ៍របស់ Man United ទៀតហើយ

ព័ត៌មានកីឡា៖ លោក​ Louis Van Gaal បានថ្លែងប្រាប់អ្នកការសែត អំពីចូលចិត្ដរបស់ក្លឹប ចំពោះកីឡាករ​ ចាំទី របស់ខ្លួន ដែលមានបំណងចង់ចាកចេញទៅ​កាន់ Real Madrid ក្រោយពីត្រូវក្លឹប PSG ផ្ដួលកាលពីប៉ុន្មានថ្ងៃមុន​ក្នុងលទ្ធផល ពិន្ទុ ២-០។ 

លោក​ Louis Van Gaal បាននិយាយថា ស្ថានភាពរបស់កីឡាករ David de Gea នៅពេលនេះលែងជា ចំណាប់​អារម្មណ៍របស់ពួកយើងទៀតដែរ ក្រោយពីត្រូវបរាជ័យក្រោមថ្វៃដីរបស់ PSG ក្នុងលទ្ធផលពិន្ទុ 2-0 នៅ ​Chicago ។ David de Gea គឺជាមុខសញ្ញាដ៏សំខាន់បំផុតរបស់ ក្លឹប Real Madrid អស់រយៈពេលជាយូ​មក​ហើយ ហើយ កីឡាករក៏ទទួចចង់ចាកចេញ ផងដែរ ដោយបដិសេធនឹងការផ្ដល់ក្លឹប នូវកិច្ចកុងត្រាថ្មីជា​បន្ដ។ Real Madrid នឹងអាចផ្ទេរយកកីឡាករ រូបនេះ​ដោយមិនបាច់អស់លុយសូម្បី ១ផោន ក្រោយពីរង់ចាំដល់​ផុតកិច្ចកុងត្រា ហើយកន្លងមក កីឡាករចាំទីម្នាក់នេះ ត្រូវបាន ក្លឹយល់ថាគឺជាថ្នូយ៉ាងសំខាន់បំផុត ដើម្បីជម្រុញឲ្យ Real Madrid យល់ព្រមលក់ ខ្សែការពាររបស់ខ្លួន មកវិញគឺ កីឡាករ Sergio Ramos ។ 

Man United ធ្លាប់ប្រកាសលក់កីឡាករ អ្នកចាំទីរបស់ខ្លួនក្នុងតម្លៃ បំបែកកំណត់ត្រាពិភពលោក រហូតដល់​ទៅ​ ៣២ លានផោន ខណៈដែល Real Madrid ហ៊ានឲ្យត្រឹមតែ ២៦ លានផោន ប៉ុណ្ណោះ ។ មូលហេតុដែល ក្លឹបលក់​កីឡាករម្នាក់ក្នុងតម្លៃខ្លួនថ្លៃពីព្រោះ ក្លឹបចង់មានឱកាស ដេញថ្លៃកីឡាករ របស់ Real Madrid វិញគឺ កីឡាករ​ Sergio Ramos ដែលត្រូវក្លឹបប្រកាសលក់​រហូតដល់ទៅជាង ៦០លានផោន​ខណៈដែល Man United ហ៊ានឲ្យ ៤៥ លានផោនតែប៉ុណ្ណោះ។

លោក​ Louis Van Gaal បានបន្ថែមទៀតថា រវាងពួកយើងទាំងសងខាងចំពោះ David de Gea ប្រាកដ​ជាមាន​ម្នាក់ដែលនៅតែចាប់អារម្មណ៍ ប៉ុន្ដែទន្ទឹមគ្នានោះផងដែរ David de Gea ក៏ធ្លាប់កសាងគុណសម្បត្ដិ​ជួយ​ក្លឹបយកឈ្នះដៃគូរប្រកួត កាលពីប្រកួតជាមួយ Barcelona ផងដែរ ។



ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnew 



Tags: Sport News Man United David de Gea