CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច​បង្ហាញ​មុខ​ ក្រុម​ចោរប្លន់​ម៉ូតូ​សេរី​ទំនើប​ នៅពេល​យប់​២នាក់ ​និង​ម៉ូតូ​៤គ្រឿង

ភ្នំពេញ: នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងនគរបាលខណ្ឌ៧មករា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់ អាវុធ២នាក់ ព្រមទាំងម៉ូតូសេរីទំនើប ចំនួន៤គ្រឿង ក្រោយពីត្រូវបង្ក្រាប បានកាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ ភាគច្រើនម៉ាក MSX Scoopy និង Hongda C125 នៅពេលយប់ ក៏ក្រើក ដោយក្នុងមួយយប់ប្លន់យកម៉ូតូ ២ទៅ៣គ្រឿង តាមបញ្ជារបស់មពួកវា ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែបានរត់គេចខ្លួន ក្រោយពីដឹងថា បក្ខពួករបស់ខ្លួន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបាននោះ។

នៅក្នុងសន្នសីទកាសែត នាអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ក៏មានជនរងគ្រោះ ក្នុងអំពើប្លន់ ជាច្រើននាក់មកមើលមុខ ក្រុមចោរប្លន់ ទាំងនេះដែរ ដើម្បីដាក់បន្ទុកបន្ថែម ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP