CamNews

ព័ត៌មានជាតិ 

ការពិតដែលពោរពេញទៅដោយការយល់ច្រឡំ ជុំវិញរឿងបុរសម្នាក់ដែលចង ក សម្លាប់ខ្លួន នៅក្រុងតាខ្មៅ ដែលមហាជនមិន

កណ្តាល ៖ ដោយយោងតាមប្រភពជិតរបស់ភរិយា លោក គង់ រដ្ឋា ភេទប្រុស អាយុ ២៦ ឆ្នាំទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ មុខរបរ លក់ដូរ ដែលបានធ្វើអត្តឃាត ដោយ ចងក សម្លាប់ខ្លួនចោលប្រពន្ធនិងកូន បានថ្លែងប្រាប់ Camnews គឺមានរឿងនេះពោរពេញទៅដោយការយល់ច្រឡំច្រើនណាស់ ។ 

នៅក្នុងនោះផងដែរ ប្រភពដដែលបានលើកឡើងថា "រាល់ថ្ងៃប្តីប្រពន្ធនៅផ្ទះខាងស្រី ហើយមានមុខរបររកស៊ីនៅផ្សារតាខ្មៅ មុននិងថ្ងៃចូលឆ្នាំប្តីប្រពន្ធគេអត់បាន​ឈ្លោះគ្នាទេ ហើយប្តីនាំប្រពន្ធដើរលេងធម្មតា ទើបក្រោយចូលឆ្នាំបានឈ្លោះគ្នា ហើយម្តាយខាងប្តីចេះតែស្តីអោយកូនប្រុសកុំនៅក្រោមសំពត់ប្រពន្ធពេក រកស៊ីបានលុយអោយប្រពន្ធអស់ៗ ចឹងគាត់ចង់អោយកូនគាត់យកលុយអោយគាត់ទុកវិញ​ ហើយចេះតែចង់អោយគេលែងប្រពន្ធ ហើយក៏យកកូនប្រុសមកនៅផ្ទះវិញបាន​ប្រាំថ្ងៃ​ តាំងពីថ្ងៃហ្នឹងមកប្តីមិនដែលទៅអើតកូននៅកោះក្របីទេ ដោយសារម្តាយហាមនិងខ្លាចម្តាយខឹងស្តីបន្ទោសទៀត ហើយប្រពន្ធនៅតែខលមកហៅប្តីធម្មតាតែប្តីមិនហ៊ាន នៅមុនថ្ងៃស្លាប់ប្តីបានខលទៅប្រពន្ធហើយឈ្លោះគ្នាខ្លាំង ទើបព្រឹកឡើងទទួលដំណឺងថាបានចងករហើយ ។​​ គ្មានអ្នកណាចង់មានឈ្មោះជាស្រីម៉េម៉ាយទាំងវ័យក្មេង គ្មានស្រីណាចង់អោយកូនគ្មានឪពុកទេ ប្តីស្លាប់ចោលហើយត្រូវមានឈ្មោះអាក្រក់ថាប្តីស្លាប់ដោយសារខ្លូនទៀត" ។ 


ដោយយោងតាមការលើកឡើងខាងលើនេះបានឲ្យដឹងថា ការពិតដែលពោរពេញទៅដោយការយល់ច្រឡំ ជុំវិញរឿងបុរសម្នាក់ដែលចង ក សម្លាប់ខ្លួន នៅក្រុងតាខ្មៅ ដែលមហាជនមិនធ្លាប់ដឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងកើតហេតុនេះ កើតឡើងនៅថ្ងៃទី ២៥.០៤.២០១៧ វេលាម៉ោង០៧: ៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យកក្រមាក្រឡាការ៉ូ ពណ៌លឿងលាយខ្មៅទឹកក្រូច ចំនួន ០១ ៕




ដោយ ៖ គន្ធា

 


Tags: Local news Social news