CamNews

តារា 

ស្វាមីនាង Pat ត្រូវឃាត់ខ្លួនមិនឲ្យចេញពីប្រទេសដាច់ខាត់ ក្រោយរកឃើញមូលប័ត្រថ្មីទៀតហើយ មានចំនួនលុយមិនតិច

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីត្រូវបានតុលាការកោះហៅទៅនឹងការចោទប្រកាន់ជាមួយនិងការប្រព្រឹត្តការលូកលុយដែលទាក់ទងទៅនឹងការជួញដូរគ្រឿងញៀន ដើម្បីរំដោះខ្លួន ស្វាមីរបស់នាង Pat napapa ពេលនេះបានតែចូលបំភ្លឺហើយ ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ gossipstar កាលពីថ្ងៃទី ០៦ ខែមីនា នេះ បានឲ្យដឹងថា លោក Akarakit worarojcharoendet បានត្រៀមមេធាវី សម្រាប់ការពារក្តីដែលមានទឹកដៃយ៉ាងចំណាន ដែលមកពីប្រទេសបារាំងថែមទៀតផង ដើម្បីលាយជម្រះថា ខ្លួនពិតជាមិនបានប្រើលុយកង្វក់ ដោយគេចចេញពីសំណាញ់ច្បាប់នោះឡើយ ។ 

បន្ទាប់ពីរកឃើញការមូលប័ត្រថ្មីមួយទៀតចំនួន ៥០០.០០០ បាត តុលាការសម្រេចចិត្តឲ្យ លោក Akarakit worarojcharoendet នៅក្រៅឃមុំមួយរយៈពេលសិន ប៉ុន្តែមិនអាចឲ្យចេញក្រៅប្រទេសនោះឡើយ រហូតដល់តុលាការចេញដីការ ៕

-ចុចអាន ៖ ស្វាមីនាង Pat napapa ជាប់ពាក់ព័ន្ធជាមួយនិងករណីថ្មីយ៉ាងធ្ងន់ធ្ងរ ក្រោយដោះស្រាយរឿងគ្រឿងញៀនទើបចប់











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet