CamNews

តារា 

អស់ទាស់! ស្បែកជើងម៉ូដថ្មីរបស់នាង Chompoo araya ពាក់ទៅចង់ហួសចង្កេះទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីមិនចេះចាស់ ព្រមទាំងមានឈ្មោះល្បីមួយដួងនៅក្នុងប្រទេសថៃ និងជាតារាស្រីមួយដួងដែលពូកែក្នុងការឆ្នៃម៉ូដប្លែកសម្រាប់ចេញកម្មវិធីផ្សេងៗ គឺនាង Chompoo araya ហើយពេលនេះនាងក៏បានធ្វើឲ្យមហាជនកក្រើកជាថ្មីម្តងទៀតជាមួយនិងម៉ូដស្បែកជើងរបស់ខ្លួន ។ 

តារាស្រីវ័យ ៣៥ ឆ្នាំត្រូវបានគេលួចបង្ហើបថា ស្បែកជើងវែងដល់ចង្កេះរបស់នាង មានឈ្មោះថា "VetementsxManoloBlahnik" ជាស្បែកជើងម៉ាកល្បីទៀតផង ។ នៅក្នុងផងដែរយើងក៏បានឃើញនៅលើគណនី IG ផ្ទាល់ខ្លួន របស់នាងទទួលបានការចាប់អារម្មណ៍មិនតិចដែរ ក្រោយបង្ហោះរូបស្បែកជើងរបស់នាង កាលពីថ្ងៃទី ១៨ ខែមេសានេះ ។ ស្វាមីរបស់ Nott Witsarut Rungsisingpipat ក៏បានបង្ហាញរបស់ខ្លួនថា នាងពិតជាពេញចិត្តជាមួយនិងស្បែកជើងមួយគូនេះណាស់ ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat