CamNews

ប្លែកៗ 

ព័ត៌មានសំខាន់សម្រាប់អ្នកចូលចិត្តវិទ្យាសាស្ដ្រ! តើគេរកឃើញអគារខ្ពស់ចំនួន៣ នៅលើភពព្រះអង្គារ?

អគារទាំងបីនេះ ត្រូវបានគេសាងសង់ឡើងយ៉ាងល្អ និងមិនទាន់មានសញ្ញាខូចខាត នេះបើតាម
ក្រុមអ្នកជំនាញខាង UFO ។

ក្រុមអ្នកស្វែងរកមនុស្សភពផ្កាយ បានអះអាងថា ពួកគេបានរកឃើញភ័ស្ដុតាងមួយដែលបញ្ជាក់
ថា នៅលើភពព្រះអង្គារ ធ្លាប់មានជីវិតរស់នៅ នេះបើតាមទំព័រ Express។

តើនេះជាអគារដែលត្រូវបានគេសាងសង់នៅលើភពព្រះអង្គារ?

បណ្ដាគេហទំព័រជំនាញខាង UFO បាន និងកំពុងចុះផ្សាយនូវរូបភាពដែលត្រូវបានមនុស្សជា
ច្រើនយល់ថា ជាវិមានចំនួនបី មានកំពស់ ១,៦គីឡូម៉ែត្រ នៅលើភពព្រះអង្គារ។ ពិសេស វិមាន
ទាំងនេះ ត្រូវបានសាងសង់ត្រង់ទៅលើ ដូចអគារកប់ពពកនៅលើផែនដី។

ម្ចាស់គណនី YouTube Mundodesconocido បានរកឃើញរូបភាពនេះ ហើយបានបង្ហោះនៅលើ
ទំព័រ YouTube របស់ខ្លួន។ ម្ចាស់គណនីខាងលើនេះ បានសរសេរថា “នៅពេលពិនិត្យមើលរូប
ភាពមួយចំនួនស្ដីអំពីភពព្រះអង្គារ យើងខ្ញុំបានរកឃើញវិមានដ៏ធំចំនួនបី ដែលតម្រៀបគ្នាជាជួរ
នៅក្នុងតំបន់ Terra Meridiani របស់ភពព្រះអង្គារ។ ដោយលក្ខណៈរបស់វិមាននេះ យើងខ្ញុំជឿ
ថា វាកើតឡើងដោយការសាងសង់របស់មនុស្សភពផ្កាយ”។

វីដេអូខាងលើក្រោយមក ត្រូវបាន blogger ដែលចូលចិត្ត UFO លោក Scott C Waring ចុះផ្សាយ
នៅលើគេហទំព័រជំនាញខាង UFO ។ Scott C Waring សរសេរថា “មានអគារជាច្រើនត្រូវបាន
គេសាងសង់នៅលើភពព្រះអង្គារ។ ហើយនេះគឺជាការឧទាហរណ៍មួយ។ អគារទាំងនេះ មាន
កំពស់ប្រហែល ១,៦គីឡូម៉ែត្រ ឬខ្ពស់ជាងនេះ។ អគារទាំងនេះ មានរូបរាងដូចគ្នា ហើយវាហាក់
ត្រូវបានសាងសង់យ៉ាងល្អ និងមិនទាន់មានការខូចខាត”។

រូបភាពដែលគេអះអាងថា ជា អគារនៅលើភពព្រះអង្គារ

យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ដ្រ NASA និយាយថា នៅលើដីនៃភពព្រះអង្គារ មិនមានអគារបែប
នេះ ហើយអ្វីដែលអ្នកទាំងអស់មើលឃើញ វាគ្រាន់តែជាថ្មប៉ុណ្ណោះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Express


Tags: ភពអង្គារ អគារ Mundodesconocido Scott C Waring