CamNews

កំសាន្ត 

តារាសម្តែងដ៏ល្បី របស់ហ្វីលីពីន នាង Marian Rivera ហៅ ដេស៊ីប៊ែល ចូលរោងការ

ហ្វីលីពីន៖ តារាសម្តែងល្បីឈ្មោះ របស់ហ្វីលីពីន ចំនួន ២ដួង គឺនាង Marian Rivera និងលោក Dingdong Dantes បានរៀបការ ជាមួយគ្នាយ៉ាង អធឹកអធ័មនៅ ក្នុងព្រះវិហារImmaculate Conception Cathedral នៅក្នុងទីក្រុង Cubao ខេត្ត Quezon នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នេះ។

នាង Marian Rivera តារាស្រីមុខស្រស់ កូនកាត់អេស្ប៉ាញ មានអាយុ ៣០ឆ្នាំ និង ជាតារាម៉ូដែលម្នាក់ ហើយនាងត្រូវ បានគេស្គាល់ជាទូទៅ នៅក្នុងប្រទេសកម្ពុជា នៅក្នុងការសម្តែង ជាតួអង្គមាន ឈ្មោះ នាង ម៉ារីម៉ា , នាង ដេស៊ីប៊ែល (នាងមច្ឆា) និង ឈ្មោះនាង អាម៉ាយ៉ា ។

ចំណែកឯលោក Dingdong Dantes គឺតារាសម្តែង ជាពិធីករ តាមប៉ុស្តិ៍ទូរទស្សន៍ ជាតារាម៉ូលដែល ផ្សាយពាណិជ្ជកម្ម និងជាផលិតករខ្សែភាពយន្ត មានអាយុ ៣៤ឆ្នាំ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA Philippines Bilibid Sex Doll