ព័ត៌មានកំសាន្ត ៖ តារាសម្តែងល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Chompoo araya ទើបតែបានទៅជួបគ្រូពេទ្យ កាលពីថ្ងៃទី ១៩ ខែមីនា ដើម្បីផ្ទៃពោះរបស់នាង ព្រោះចង់ដឹងថាសុខភាពរបស់នាងនិងកូនក្នុងផ្ទៃយ៉ាងម៉េចទៅហើយ ។
ដោយយោងតាមការបង្ហោះរបស់តារាស្រីរូបនេះបានឲ្យដឹងថា សុខភាពរបស់ភរិយាលោក Nott Witsarut Rungsisingpipat ដែលជាស្វាមីសេដ្ឋីរបស់នាង Chompoo គឺល្អដូចដើម រីឯសម្រស់របស់នាងវិញថែមទាំងស្អាតជាងមុនទៀត បន្ទាប់ពីទៅជួបគ្រូពេទ្យដើម្បីពិនិត្យផ្ទៃពោះរួចរាល់ហើយ ម្យ៉ាងវិញទៀត តួស្រីក្នុងរឿង "I love you two" រូបនេះក៏ទទួលបានការថែទាំយ៉ាងដិតដល់ពីគ្រួសារទាំងសងខាង ថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា កូននៅក្នុងផ្ទៃរបស់នាង Chompoo araya គឺមិនទាន់ដឹងទេថាគឺជាកូនប្រុសឬស្រីនោះទេ ប៉ុន្តែបើគិតជារយៈពេលពពោះវិញគឺ ប្រហែលជាជាង ៣ ទៅកន្លងផុតទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook