CamNews

ព័ត៌មានជាតិ 

មុខសញ្ញាជួញដូរ គ្រឿងញៀន៣នាក់ ដែលនគរបាល បង្ក្រាបនៅ ស្រុកបាធាយ ត្រូវ តុលាការឃុំខ្លួន

កំពង់ចាម ៖ មុខសញ្ញាជួញដូរ គ្រឿងញៀន៣នាក់ និងថ្នាំ១២កញ្ចប់ធំ ព្រមទាំង ឧបករណ៍ សម្រាប់ ជក់មួយចំនួន ដែលត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម បង្ក្រាប និងចាប់ខ្លួននោះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូង ខេត្ដកំពង់ចាម លោក ខៀវ សន ចេញដីកាចំនួន៣ ឃុំខ្លួនដាក់ពន្ធនាគារ នារសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ លោកចៅក្រម មុខសញ្ញាទាំង៣នាក់ ខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទ «ជួញដូរ ដោយខុសច្បាប់ នូវសាធាតុញៀន និងសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់ នូវសាធាតុញៀន» ប្រព្រឹត្ដនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បាន ចុះទៅបង្ក្រាប ករណីចែកចាយ គ្រឿងញៀន នៅចំណុចផ្ទះជួល ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដោយឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី៣នាក់ និងដកហូតថ្នាំញៀន ចំនួន១២កញ្ចប់ធំ ព្រមទាំង ឧបករណ៍ មួយចំនួនទៀត។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងរបស់លោក បង្ក្រាបនោះ រួមមាន ទី១ ឈ្មោះ ស៊ុន សៅវរ: អាយុ២១ឆ្នាំ ទី២ឈ្មោះ ទី ជា អាយុ២១ឆ្នាំ រស់នៅចំណុចខាងលើ និងទី៣ ឈ្មោះ មាន ផល្លា អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះស្រុកពោធិរៀង ខេត្តព្រៃវែង ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង៣នាក់ ជាមុខសញ្ញា ចែកចាយ គ្រឿងញៀន ដ៏សកម្មមួយផងដែរ នៅតាមមូលដ្ឋាន ហើយត្រូវបាន បង្ក្រាបនៅពេលតែម្តង៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: kompong cham