CamNews

តារា 

ប៉ុន្មានសន្លឹកកប់ៗរបស់ នាង Selena Gomez ក្រោយបែកបាក់ស្នេហាបានប៉ុន្មានខែ

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា រូបសម្រស់របស់នាង Selena gomez កាន់តែស្រស់ស្អាតខ្លាំងឡើង ក្រោយបែកពីសង្សារចាស់មិនបានប៉ុន្មានខែផង ។ 

យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា ថ្មីៗនេះនាង Selena gomez ត្រូវបានទស្សនាវដ្តី Elle អញ្ជើញថតរូបដាក់គម្រប់ ។ ប៉ុន្មានសន្លឹករបស់តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ ពិតជាស្រស់ស្អាត និងសិចសុី រហូតធ្វើឲ្យហ្វេនយល់ថា Justin bieber ប្រហែលជាស្តាយក្រោយហើយ នៅពេលដែលចែកផ្លូវពីអតីតមិត្តស្រីរូបនេះ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ នាង Selena gomez និយាយថា ការចែករំលែករូបថតទាំងនេះមិនមែនជាការទាក់ទាញចំណាប់អារម្មណ៍ពីអតីតសង្សារចាស់ឲ្យងាកមករកនាងទេ ប៉ុន្តែវាគ្រាន់តែជា Life style របស់នាង នាពេលចុងក្រោយនេះ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez