CamNews

ព័ត៌មានអន្តរជាតិ 

ព្រះរាជអាជ្ញា ត្រូវបានសម្លាប់ ក្នុងការិយាល័យ សាលាកាត់ក្តី បន្ទាប់ខ្មាន់កាំភ្លើង ចាប់ជាចំណាប់ខ្មាំង

ព័ត៌មានអន្តរជាតិ ៖ ព្រះរាជអាជ្ញា ប្រទេស ទួរគីមួយរូប និងខ្មាន់កាំភ្លើង ២ នាក់ ចាប់ព្រះរាជអាជ្ញា ជា ចំណាប់ខ្មាំងនោះ ទាំងអស់គ្នា ត្រូវបានសម្លាប់ បន្ទាប់  ពី លាន់ឮសម្លេងផ្ទុះ នៅក្នុងសាលាកាត់ក្តីមួយ កន្លែង កណ្តាលទីក្រុង Istanbul ។


ប្រភពពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ សូរសម្លេងគ្រាប់កាំភ្លើង បាន   បន្លឺ  ឡើង ខណៈផ្សែងត្រូវបានគេ មើលឃើញថាបានហុយចេញ ពីកន្លែងកើតហេតុ បន្ទាប់ ពីក្រុមកងកម្លាំងពិសេស សម្រុកចូល ទីតាំង កើតហេតុខាងលើ ។ លោក Mehmet Selim Kiraz ត្រូវបានក្រុម ឧក្រិដ្ឋជន ចាប់ជម្រិតជាចំណាប់ខ្មាំង ខណៈរូបលោក គឺជាប្រមុខដឹកនាំ​ ការតាមដាន   ស៊ើបអង្កេត ពាក់ ព័ន្ធ នឹងករណីស្លាប់ក្មេងប្រុសម្នាក់ អំឡុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល នាឆ្នាំ ២០១៣ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមបដិវត្តន៍ ត្រូវបានហាមឃាត់នោះ មានឈ្មោះថា Marxist គេមានជំនឿជាក់ថានៅពីក្រោយ ករណីចាប់ចំណាប់ខ្មាំង ជាព្រះរាជអាជ្ញារូបនេះ   សេចក្តីថ្លែងការណ៍ បង្ហោះផ្សាយនៅតាមប្រព័ន្ធអនឡាញ អោយដឹងថា ព្រះរាជអាជ្ញា ជាចំណាប់ខ្មាំង អាចនឹងត្រូវសម្លាប់ ចោល បើសិនណា ក្រុមបដិវត្តន៍ខាងលើ មិនសម្រេចបាននូវការទាមទាររបស់ខ្លួន ។

មេបញ្ជាការប៉ូលីស ប្រចាំក្រុង Istanbul លោក Selami Altunok អោយ  ដឹងថា ៖ ក្រុមមន្រ្តីប៉ូលីសបាន ព្យាយាមធ្វើការចរចារ ជាមួយនឹងក្រុមខ្មាន់កាំភ្លើង អស់រយៈពេលជាង ៦ ម៉ោង ប៉ុន្តែ ភ្លាមៗមានសេច ក្តីសម្រេចចិត្តលុកលុយចូល ក្នុងសាលាកាត់ក្តី ពីព្រោះ តែលាន់ឮស្នូរ   កាំភ្លើង ផ្ទុះឡើង ចេញពីបន្ទប់ ការិយាល័យ ព្រះរាជអាជ្ញាខាងលើ ។


ខ្មាន់កាំភ្លើង ២ នាក់ បានស្លាប់ អំឡុងប្រតិបត្តិការវាយឆ្មក់ សម្រុកចូល ខណៈលោកKirazដោយហេតុ តែរបួសធ្ងន់ធ្ងរពេក លោកបានស្លាប់បាត់បង់ជីវិត នៅពេលបន្ទាប់   ។  រដ្ឋាភិបាលប្រទេស ទួរគី ចេញ សេចក្តីសម្រេចភ្លាមៗ ហាមមិនអោយទូរទស្សន៍ ធ្វើការផ្សាយផ្ទាល់ នូវរូបភាព កើតហេតុខាងលើ ក្នុង ន័យមានការព្រួយបារម្ភពីសុវត្ថិភាព ។


របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមខ្មាន់កាំភ្លើង ទំនងចេញពីក្រុម បដិវត្តន៍ខាងលើធ្វើការទាមទារ ដោយតម្រូវអោយមន្រ្តីប៉ូលីស ធ្វើការប្រកាសឈ្មោះ មន្រ្តីប៉ូលីស ៤ រូប  ដែល  ជាប់ពាក់ព័ន្ធនឹងករណី ស្លាប់ក្មេងប្រុស ឈ្មោះ Berkin Elvan ។ គួរបញ្ជាក់ថា ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ ក្មេងប្រុសឈ្មោះ Berkin Elvan ត្រូវ  បាន  រងគ្រោះ ដោយ ធុងឧស្ម័ន   បង្ហូរទឹកភ្នែក   របស់ប៉ូលីស អំឡុងខែ មិថុនា ឆ្នាំ ២០១៣ នាវិនាទី គេទៅទិញនំប័ុង ខណៈកំពុងតែមានការតវ៉ា  ប្រឆាំង    រដ្ឋាភិបាល ផ្ទុះចេញពីទីក្រុង Istanbul និងទៅជុំវិញ ប្រទេស​ទួរគី ។ ក្មេងប្រុសតូចរូបនោះ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ កាលពីអំឡុងឆ្នាំ ២០១៤ បន្ទាប់ពីភ្លឹក អស់រយៈកាល តិចបំផុត ៩ ខែ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Turkey