CamNews

ប្រលោមលោករឿង "សង្សារកូន ប្អូនធម៌ប៉ា" (ភាគ ៧)

គាត់ទាំងពីរនាក់   ស្រឡាញ់ខ្ញុំខ្លាំងណាស់    យូរៗទៅ  ពួកគាត់ក៏សុំខ្ញុំធ្វើជាកូនចិញ្ចឹម ។  ខ្ញុំពិតជា
សប្បាយចិត្តខ្លាំងណាស់​   ស្ទើរតែភ្លេចខ្លួនថាពីមុនខ្ញុំជាអ្នកណា  រស់នៅកន្លែងណា  ដោយសារតែ
ភាពកក់ក្តៅ  របស់លោកឪពុក នឹងអ្នកមា្តយចិញ្ចឹមរបស់ខ្ញុំ ។ ពេលខ្លះខ្ញុំតែងតែគិតថា ហេតុអ្វីក៏កូន
គាត់ទាំង ៣ នាក់ មិនស្រឡាញ់ពួកគាត់ ហើយធ្វើបាបទៅវិញ បើជាខ្ញុំមានមា្តយ​នឹងឪពុកផ្តល់ភាព
កក់ក្តៅអោយប៉ុណ្ណឹង ខ្ញុំមិនដឹងជាសប្បាយចិត្តប៉ុណ្ណានោះទេ ? គិតទៅថាខ្ញុំចុះគ្មានម្តាយ  តែពួកគេ
មានម្តាយម្នាក់ដែលប្រកប ដោយគុណធម៌ហើយ នៅតែបែកឆ្វេងចូលផ្លូវខុសច្បាប់ទៀត គិតទៅជី
វិតរបស់មនុស្សម្នាក់ៗ  ពិតជាអ យុត្តិធម៌ខ្លាំងណាស់ ។ តែទាំងនេះ បានត្រឹមតែគិតប៉ុណ្ណោះ  ខ្ញុំមិន
ដឹងថាមានអ្វីអាចជួយពួកគាត់បាន ឡើយ ។ កំពុងតែគិតភ្លេចខ្លួន ស្រាប់តែកូនស្រីទី ២  របស់គាត់
មកពញ្ញាក់អារម្មណ៍ខ្ញុំ  ក្នុងបំណងចង់មក ញ៉ែខ្ញុំ  តែខ្ញុំក៏មិនបដិសេធអីដែរ  គ្រាន់តែខ្ញុំចង់ដឹង ថាតើ ស្រីស្រឡាញ់ស្រីពួកគេមានអារម្មណ៍បែបណា ទៅ ?  នាងក៏បានឆ្លើយតបមកខ្ញុំយ៉ាងស្មោះត្រង់ថា
ការពិតនាងក៏មិនចង់ដែរ  តែនេះជាព្រហ្មលិខិតកំរិត អោយនាងមានអត្តចរិកជាមនុស្សបុ្រស  ថ្វីបើ
រូបកាយនាងជាស្រីក៏ដោយ  ប៉ុន្តែនាងមិនដែលមានគំនិត ចង់បានប្តីនោះទេ  គឺចង់បានតែប្រពន្ធប៉ុ
ណ្ណោះ។ ខ្ញុំស្តាប់ឮហើយ ក៏សួរទៅនាងទៀតថា តើពិតជាមិន អាចត្រឡប់មកជាស្រីធម្មតាវិញបាន
ពិតមែនឬ? នាងងក់ក្បាល។

ខ្ញុំក៏និយាយទៅកាន់នាងថា ខ្ញុំពិតជាសោកស្តាយណាស់  ហើយខ្ញុំក៏ចង់រាប់អាននាងធ្វើជាបងប្អូនខ្ញុំ
ដែរ ពេលនោះនាងញញឹមហើយអោបខ្ញុំយ៉ាងខ្លាំង នឹងនិយាយពាក្យថាយល់ព្រម។ ពេលដែលខ្ញុំកំ
ពុងតែ  សន្ទនាជាមួយនាង  ស្រាប់តែប្អូនប្រុសពៅនាង  បានដើរចូលមកជាមួយនឹងមិត្តភក្តិគេម្នាក់
ដែលខ្ញុំចាំ មុខគេមិនភ្លេចឡើយក្នុងឆាកជីវិតនេះ គឺតារា បុរសអាវុធមុខពីរ ។ គ្រាន់តែឃើញខ្ញុំភ្លាម
តារារត់ស្ទុះម​កចាប់ដៃខ្ញុំយ៉ាងណែន ព្រមនឹងពាក្យសម្តីដែលពោរពេញដោយក្តីតក់ក្រហល់ ។ តារា
គេនិយាយថា​  គេ ស្មានថាលែងបានជួបមុខខ្ញុំទៀតហើយ ព្រោះគេនឹងប៉ាខ្ញុំ បានដើរខំតាមរកគ្រប់
ច្រកល្ហកនៅតែមិន ឃើញ ដោយមិននឹកស្មានថា វាគឺជារឿងចៃដន្យដូច្នេះសោះ  ដែលគេមកលេង
ថ្ងៃនេះ គេមកលេងផ្ទះ  ពួកម៉ាកគេប៉ុណ្ណោះ វុធ ដែលជាកូនប្រុសពៅរបស់ពូម៉ូតូឌុប  បានបើកភ្នែក
ស្លឺសំលឹងមកកាន់ខ្ញុំទាំងពីរ  នាក់ព្រមទាំងនិយាយបញ្ជាក់ថា “នេះពួកឯងស្គាល់គ្នាដែរ” ខ្ញុំមិនឆ្លើយ
ត​បអ្វីទាំងអស់ រួចក៏រត់ទៅកាន់ បន្ទប់ជួល។

តារាបានគោះទ្វារពីខាងក្រៅ សុំអោយចូលទៅខាងក្នុងដើម្បីនិយាយហេតុផល ប៉ុន្តែខ្ញុំ បានយកដៃ
ខ្ទប់ត្រចៀក ព្រោះមិនចង់ឮពាក្យសម្តីរបស់មនុស្សប្រុសទៀតឡើយ ខ្ញុំគ្រាន់តែនិយាយ ដេញគេត្រ
ឡប់ទៅវិញ  នឹង សក   អោយគេថា  ដោយសារតែបងជាមនុស្សរបៀបហ្នឹង ទើបសេពគប់តែ មិត្ត
របៀបហ្នឹង   បានហើយខ្ញុំឈប់ស្តាប់បងនិយាយទៀតហើយ ។  ពេលដែលតារាត្រឡប់ទៅវិញ វុធ
បានគោះទ្វារសុំខ្ញុំនិយាយជាមួយ ខ្ញុំក៏យល់ព្រម ។ វុធបានសួរខ្ញុំថា ខ្ញុំជាសង្សារតារាពីមុនមែនទេ ?
ខ្ញុំក៏ងក់ក្បាល ក្នុងន័យថាការពិត។ វុធយល់ហើយ ក៏និយាយបន្តមកកាន់ខ្ញុំថា តាមពិតទៅ ខ្ញុំ នឹងតា
រាគឺ ខុសគ្នា ថ្វីត្បិតតែពួកយើងជាពួកម៉ាក់នឹងគ្នាតាំងពីវិទ្យាល័យក៏ដោយប៉ុន្តែគេគឺខុសពីខ្ញុំព្រោះគេ
គឺជាបុ រសពេញលក្ខណៈ ខុសពីខ្ញុំដែលគេច្រើនហៅថា​ ៦៩។ ចុះបើគេជាបុរសពេញលក្ខណៈម៉េច
ក៏គេ នឹង ប៉ាខ្ញុំ ............

នេះជាការយល់ច្រឡំប៉ុណ្ណោះ  ព្រោះ ខ្ញុំស្គាល់ពីធាតុពិតតារាថាជាមនុស្សរបៀបណាច្បាស់ លាស់
ដែលនាងនិយាយពីសម្ព័ន្ធភាពរវាងតារា នឹងប៉ានាងនោះ  គឺជាការតបស្នងសងគុណ ដែលប៉ានាង
មានគុណចំពោះគេដែលជានិស្សិតក្រីក្រម្នាក់មកពីខេត្ត។ តាមពិតក្នុងចិត្តគេ ក៏មិនចង់ធ្វើរបៀប......

គួរបញ្ជាក់ផងដែរថា  នៅសល់តែមួយភាគទៀត  តែប៉ុណ្ណោះ  រឿងប្រលោមលោក សង្សារកូន ប្អូន
ធម៌ប៉ា នឹងចប់ដោយបរិបូរណ៍ហើយ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានអានទស្សនា ភាគទី៨ ដែល
ជាភាគបញ្ចប់ នៅលើទំព័រសារព័ត៌មាន Camnews ដែលនឹងចេញផ្សាយនូវថ្ងៃសុក្រសប្តាហ៍នេះ ៕

រៀបរៀង ៖ ពិសី
អ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌី
ទូរស័ព្ទ ៖ 012​621​305


Tags: international news strange entertainment novel