ឧត្តរមានជ័យ ៖ កម្លាំងនគរបាល មូលដ្ឋាន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចាប់រំលោភ ក្មេងស្រី អាយុ១៣ឆ្នាំ ស្ថិតនៅ ចំណុចព្រៃចុង ភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
មន្រ្តី នគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ន វុទ្ធី ហៅតាក អាយុ២២ឆ្នាំ រស់នៅ អូររុន ឃុំថ្លាត ស្រុកអន្លង់វែង រីឯជនរងគ្រោះឈ្មោះ ប.ឆ.វ អាយុ១៣ឆ្នាំ រស់នៅ ភូមិថ្នល់ទទឹង ឃុំ-ស្រុកអន្លង់វែង។
ក្រោយការចាប់ខ្លួន ជនសង្ស័យ ត្រូវបានយកទៅសួរនាំ និង ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល