ភ្នំពេញ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមកដល់កម្ពុជាហើយ នៅ ម៉ោង ២ និង៥៣នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ តបតាមការអញ្ជើញ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ច លោក ប្រាយុទ្ធ នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជាព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងជួបពិភាក្សទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន ។
ព្រមជាមួយជាគ្នានេះដែរ លោក ប្រាយុទ្ធ នឹងគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅ មណ្ឌលព្រះបរមរូប សួនច្បារវិមានឯករាជ្យ៕