CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ចាប់ចំណាប់ខ្មាំង អោយពាក់អាវក្រោះ ប្រដាប់ដោយគ្រាប់បែក ឡើងសណ្ឋាគារ ជាន់ទី ១៣ ទាមទារ ប្រធានាធិ

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ដៃប្រដាប់ដោយកាំភ្លើង និង គ្រាប់បែក បានធ្វើការចាប់ចំណាប់ខ្មាំង ជា បុគ្គលិកសណ្ឋាគារកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ នៅឯទីក្រុង Brasilia របស់ប្រទេស ប្រេស៊ីល ដោយ នៅក្នុងនោះ ជនដៃដល់រូបនេះ បានទាមទារ ដោយតម្រូវអោយប្រធានាធិបតី Dilma Rousseff ចុះ ចេញពីតំណែង នេះបើយោងតាមគេហទំព័រសារព័ត៌មាន នាំមុខ G1 ។

បន្ថែមពីលើនេះ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ បន្តអោយដឹងថា បុរសជាជនដៃដល់ បានចាប់ចំណាប់ខ្មាំង ម្នាក់ ដែលត្រូវជាបុគ្គលិកប្រុស ប្រចាំសណ្ឋាគារ St. Peter បន្ទាប់មកបង្ខំចំ  ណាប់ខ្មាំងរូបនោះ ពាក់អាវក្រោះ ប្រដាប់ទៅដោយគ្រាប់បែក និង គ្រាប់រំសែវ មិនត្រឹមតែប៉ុណ្ណោះ ចង ដៃរបស់គេ ដាក់ទៅក្រោយ និងអោយឈរ នៅចំនុចរាលហាល នាជាន់ទី ១៣ នៃសំណង់អាគារ សណ្ឋាគារមួយកន្លែងនេះ ។

គួរបញ្ជាក់ថា ភ្លាមៗនោះ ក្រុមមន្រ្តីមានសមត្ថកិច្ច​ ដែលពាក់ព័ន្ធ មកពីអង្គភាព BOPE បានចុះ និង ចេញបទអន្តរាគមន៍ ដោយបានទៅដល់កន្លែងកើតហេតុ និងធ្វើការចរចារ ជាមួយនឹងជនដៃដល់ ស្របពេលដែលក្រុម មនុស្ស ជំនាញខាងបាញ់ត្រង់ ដែលគេហៅថា sharpshooters ត្រូវបានគេដាក់ ពង្រាយនៅកន្លែងកើតហេតុ និងរង់ចាំតែបញ្ជា ក្នុងការវាយប្រហារ បាញ់អោយចំ ជនដៃដល់ ប្រសិន ណាបើកិច្ចការ ចរចារ បរាជ័យ អាចនឹងមានការគម្រាមគំហែង ដល់អាយុជីវិត ចំណាប់ខ្មាំង ។

ដោយឡែក បើតាមការអះអាងអោយដឹង​ ពីសំណាក់មន្រ្តីប៉ូលីស ប្រចាំកន្លែងកើតហេតុ បញ្ជាក់អោយ ដឹងថា ពួកគេអាចបញ្ជាក់បានថា កាំភ្លើងដែលជនដៃដល់ កាន់នោះ ប្រាកដណាស់ ជាកាំភ្លើង មែន ទែន ខណៈរាល់ បណ្តាគ្រាប់រំសែវ និងគ្រាប់បែក ប៉ូលីស មិនហ៊ានសន្មត់ថា វាជារបស់ពិត ឬក៏ក្លែង ក្លាយនោះទេ តែបើសិនណា ជាគ្រាប់បែកពិត វាពិតជាមានសមត្ថភាពខ្ពស់ ក្នុងការវាយប្រហារ សំ ណង់អាគារសណ្ឋាគារ ដល់ទៅ ៣ ជាន់ បានយ៉ាងងាយ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា វេលាម៉ោង ២ រសៀល ម៉ោងក្នុងស្រុក ប្រទេស ប្រេស៊ីល ជន ដៃដល់បានប្រាប់ដល់សមត្ថកិច្ច ជំនាញអោយដឹងថា ពួកគេមិនរយៈពេល ៦ ម៉ោង ដើម្បីបំពេញតម្រូវ ការនូវការចង់បាន របស់គាត់ បើមិនដូច្នេះទេ​  គាត់នឹងបំផ្ទុះគ្រាប់បែកនោះជាក់ជាមិនខាន ។ ភ្លាមៗ នោះ សមត្ថកិច្ចជំនាញ ក៏ដូចជា អាជ្ញាធរ ពាក់ព័ន្ធ បានធ្វើការជម្លៀសមនុស្ស ចេញពីតំបន់កើតហេតុ ខណៈមានការរុករក នូវបរិវេណជុំវិញ ប្រមាណជាង ៥០០ ម៉ែត្រ ថាតើ មានសព្វាវុធ សារជាតិផ្ទុះផ្សេង ៗទៀតឬក៏យ៉ាងណា ។ គួររំឭកថា ករណី វាយប្រហារ លើកនេះ បានកើតឡើង មួយអាទិត្យ មុននឹង មានការបោះឆ្នោត រើសប្រធានាធិតបីថ្មី របស់ប្រទេស ប្រេស៊ីល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Brazil