CamNews

តារា 

សុខ ស្រីមុច ក្លាយជាពិធី ការិនីទូរទស្សន៍ថ្មី ជជែកអំពី ជំងឺអេបូឡា

ភ្នំពញ៖ តារាសម្តែង កំពុងមានប្រជាប្រិយភាព លេចធ្លោគួរសម កញ្ញា សុខ ស្រីម៉ុច មួយរយៈចុង ក្រោយនេះ ត្រូវបានគេមើលឃើញថា នាងហាក់កំពុងមាន យឺអ៊ុនហក់ ឡើងខ្ពស់ មិនថាការងារសម្តែងរឿង ឬកម្រិតជីវភាព រស់នៅប្រចាំថ្ងៃ នោះទ្បើយ ។ លើសពីនេះ ថ្មីៗនេះ នាងក៏ទើបក្តាប់បានតំណែង ជាពិធីការិនី ក្នុងទូរសទ្សន៍ថ្មីមួយ ដែលជាកម្មវិធីពាក់ព័ន្ធ នឹងការងារសុខភាព ។

ជួបជាមួយគេហទំព័រ LookingTODAY នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤នេះ កញ្ញា សុខ ស្រីម៉ុច បានបង្ហើបថាបច្ចុប្បន្ន នាងទើបទទួលបាន តំណែងថ្មីមួយទៀត បន្ទាប់ពីការតួសម្តែង គឺគ្រងតំណែងជាពិធីការិនី ក្នុងទូរសទ្សន៍ ដែលទើបបង្កើតទ្បើង ហើយកម្មវិធីដែលនាងត្រូវ ចូលបង្ហាញខ្លួននោះ ទើបចាប់ផ្តើមដំណើរការ កាលពី សប្តាហ៍កន្លងមកនេះ ។

តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បានបន្តថា សម្រាប់តំណែងធ្វើជាពិធីការិនី ជំហានដំបូង នៅក្នុង ទូរទស្សន៍ប៉ុស្តិ៍ N TV នាពេលនេះ មិនមែនក្នុង កម្មវិធីកំសាន្ត ឬ ប្រគំតន្រ្តីទេ ប៉ុន្តែជាកម្មវិធីមួយដែល មានប្រយោជន៍ និងផ្តល់ចំណេះដឹង ដល់សាធារណជន ក៏ដូចសង្គមផងដែរ ។

កញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា "កម្មវិធីដែលគេតម្រូវឲ្យខ្ញុំ កាន់ពេលនេះ គឺជាការជជែកពិភាក្សា ជុំវិញបញ្ហានៃការវិវឌ្ឍន៍ របស់ជំងឺថ្មី ដែលទើបនឹងកើតមានគឺ ជំងឺអេបូទ្បា និងវិធីបង្ការ ដែលមានការចូលរួមបង្ហាញ និងបកស្រាយពីវេជ្ជបណ្ឌិតជំនាញៗ។ កម្មវិធីនេះ នឹងមានការចាក់ផ្សាយរៀងរាល់ថ្ងៃពុធ វេម៉ោង៥ ដល់ ៦ ល្ងាច "។

តារាសម្តែង សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះ តាមរយៈការតួសម្តែងខ្សែភាពយន្តខ្នាតតូច និង ខ្នាតធំ ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍ នានាមក បានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ខ្លាំង រាល់សកម្មភាព ក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជន ជីវិតស្នេហាក្រៅឆាកជាដើម ។

មិនតែប៉ុណ្ណោះ តារាសម្តែងថ្ពាល់ខួច សម្តីផ្អែម សុខ ស្រីម៉ុច បច្ចុប្បន្ននេះ ក៏ត្រូវបានមហាជន មើលឃើញថា អាជីពសិល្បៈ របស់នាង រាល់ថ្ងៃហាក់ កំពុងតែមានហាងឆេងទីផ្សារច្រើនគ្រាន់បើ ក្នុងពិភពតួសម្តែង។ ពិសេសក្នុងរយៈពេលនេះ តារាសម្តែង សុខ ស្រីម៉ុច ក៏ហាក់មាន ភាពហ៊ឺហារ ជាមួយនឹងការប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗ ខុសប្លែកពីពេលមុន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh