CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូលឿន ជ្រុលទៅបុក រថយន្តកំពុងបត់ ពេញទំហឹង ហើយទាមទារ សំណង ពីម្ចាស់រថយន្ត ២០០ដុល្លារទៀត

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុក រថយន្តវីហ្គូ កំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យរងរងការខូចខាតយ៉ាងដំណំ ហើយថែមទាំងទាមទារសំណង ពីម្ចាស់រថយន្ត២០០ដុល្លារទៀត ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ តាម បណ្តោយផ្លូវលេខ៤៨៨ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តវីហ្គូមួយគ្រឿង ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-7071 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៤៨៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមក ដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេង បំណងទៅផ្លូវលេខ១០៥ ភ្លាមៗនោះ ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូ ឌ្រីមសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-9992 ក្នុងល្បឿនយ៉ាងលឿន ទិសដៅបញ្ច្រាសទិសគ្នា ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុករថយន្តចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យរថយន្ត បែកកង់ក្រោយខាងស្តាំ និងម៉ូតូរង ការខូចខាតយ៉ាងដំណំ ប៉ុន្តែ សំណាងល្អអ្នកជិះម៉ូតូរងរបួសស្រាល ។

ប្រភពបន្តថា ម្ចាស់រថយន្តសុខចិត្តសង នូវសំណងទៅខាងម៉ូតូ តែភាគីខាងម៉ូតូ ទាមទារច្រើនពេកដល់ទៅ២០០ដុល្លារ  ដោយខ្លួនជាជនអ្នកខុសសោះ ។ ដោយការចរចាគ្នាមិនត្រូវ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង យកយាន្ត ជំនិះទាំង ២គ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅ ពេលក្រោយ ៕     



Tags: Social News Cambodia PP