CamNews

ព័ត៌មានជាតិ 

កូនខ្មែរគឺល្អបែបនេះ!​ រើសបានលុយ​ ៩៣០០ ដុល្លារ ជិតមន្ទីរពេទ្យ​រស្សុី​ ពេលនេះអំពាវនាវរកម្ចាស់លុយវិញ

ភ្នំពេញ ៖ ដោយយោងតាមផេនហ្វេសប៊ុកឈ្មោះថា One More បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រកាសរកម្ចាស់លុយដែលបានបាត់ដល់ទៅ ៩៣០០ ដុល្លារ ដែលត្រូវបានគេរើសបាននៅជិតមន្ទីរពេទ្យ​រស្សុី​ ។ 

នៅក្នុងនោះផងដែរ គេក៏បានលើកឡើងថា "ព្រឹកមិញខ្ញុំជិះម៉ូតូតាមផ្លូវ 271​ លុះពេលជិតដល់មន្ទីរពេទ្យ​រុសុី​ ខ្ញុំបាន រើសបានលុយចំនួន 9300 $ ដាក់ក្នុងសាមុីមួយ។ តាមការពិភាក្សារជាមួយក្រុមគ្រួសារ លុយនេះ ទំនង ទើបតែខ្ចី គេ ពីធរនាគារ ហើយចង់ផ្ញើរទៅខេត្ត ដូចនេះខ្ញុំសំរេចចិត្តមិនយកទេ ។
ចឹងខ្ញុំសំរេចចិត្តផុសដើររកម្ចាស់ មានតែម្ចាស់ពិតទេ ដែរដឹងថាក្នុង សាមុី នោះ មានរបស់ម្យ៉ាងទៀត ដែរសំងាត់ មានតែគាត់ទេដែលដឹង។ 
មិនដឹងថាគ្រួសារគេនោះ យំសោកស្តាយប៉ុនណាទេ ហើយ ក៏មិនដឹងថាគេឈ្លោះគ្នា ដោយសាររឿងនឹងយ៉ាងណា ទេ ខ្ញុំបារម្មខ្លាំងណាស់
សូមទំនាកទំនងមកខ្ញុំ​ 010​ 55​ 78​ 78
សូមបងប្អូនជួយ #Share រកម្ចាស់ដើមផង ។ 
អរគុណ
" ។ 



នេះហើយទឹកចិត្តខ្មែរពិតៗ ដែលមិនចេះចង់បានរបស់អ្នកដទៃទាំងក្តៅក្រហាយ ព្រោះទាំងគេទាំងយើង ពិតជាសោកស្តាយយ៉ាងខ្លាំង នៅពេលដែលបានបាត់លុយដែលមានចំនួនច្រើនបែបនេះ ។ ជាងនេះទៅទៀត យើងក៏ទទួលបានខមមិនល្អៗជាច្រើន ចំពោះអ្នកដែលរើបានលុយនោះ ហើយអ្វីដែលកាន់តែពិសេសគឺគាត់មិនចង់បានលុយដែលគាត់រើបាននោះទេ ៕



ដោយ ៖ គន្ធា


Tags: Local news Social news