CamNews

ព័ត៌មានជាតិ 

ស្លាប់៦នាក់ សង្ស័យពុលស្រាស នៅ ស្រុកព្រែកប្រសប់

ភ្នំពេញ ៖ មនុស្ស៦នាក់ ក្នុងនោះប្រុស ៥ នាក់ ស្រីម្នាក់ រស់នៅភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ ត្រូវបានសមត្ថ កិច្ចរាយការណ៍ថា ស្លាប់ជា បន្ដបន្ទាប់ ចាប់តាំងពីថ្ងៃទី១៤ រហូតមកដល់ ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ សង្ស័យពុលស្រាស ក្រោយពីជនរងគ្រោះទាំងនេះ បានហូបស្រាសនៅក្នុងភូមិរបស់ពួកគេ ។

យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ស្ថិតក្រោមការស្រាវជ្រាវនិងធ្វើកោសល្យ វិច័យលើវត្ថុតាង ពីសំណាក់មន្ដ្រីសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលខេត្ដជាមុនសិន ។

ស្នងការនគរបាលខេត្ដក្រចេះ លោកឧត្ដម សេនីយ៍ លន់ សុផាត បានបញ្ជាក់ថា ជនរង គ្រោះទាំង ៦នាក់ មុនដំបូងបានហូបស្រាស នៅក្នុងភូមិ ស្រាប់តែមាន អាការៈស្រវាំង ភ្នែក តឹងដើមទ្រូង រួចស្លាប់ជាបន្ដ បន្ទាប់ចាប់ តាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោកឧត្ដម សេនីយ៍ លន់ សុផាត បាន បញ្ជាក់ថា ជនរងគ្រោះទាំង៦នាក់ ខ្លះអាយុ ជាង៣០ឆ្នាំ ខ្លះជាង៤០ឆ្នាំនិងខ្លះទៀតជាង ៥០ឆ្នាំ ។

លោកស្នងការមិនទាន់អាចបញ្ជាក់ពី មូលហេតុពិតប្រាកដ ថា ការស្លាប់នេះបណ្ដាល មកពីហូបស្រាស នៅឡើយទេ ដោយបច្ចុប្បន្ន មន្ដ្រីនគរបាលជំនាញរបស់លោក និងមន្ដ្រី សុខាភិបាលខេត្ដក្រចេះ កំពុងធ្វើ កោសល្យ វិច័យនៅឡើយ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង នេះ ពុំមានកម្មវិធីអ្វីជួប ជុំនោះឡើយ ពោល ពួកគេបានទិញស្រាស នៅក្នុងភូមិយកទៅហូប ជាបន្ដបន្ទាប់ ស្រាប់តែអ្នកហូប នោះមាន អាការៈស្រវាំងភ្នែក តឹងដើមទ្រូង ថប់ដង្ហើម រួចនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រាប់ តែស្លាប់ម្នាក់ ហើយបន្ដស្លាប់រហូតមកដល់ ថ្ងៃទី២២ ខែវិច្ឆិកា ទើបមានការសង្ស័យ ហើយសមត្ថកិច្ចនិង មន្ដ្រីសុខាភិបាល ព្រម ទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅសួរនាំនិង ស្រាវជ្រាវករណីនេះ ។

ក្រោយពីពិនិត្យ សពជនរងគ្រោះរួចមក សមត្ថកិច្ចបានបញ្ជូនទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី ខណៈដែលការ ងារស៊ើបអង្កេតរបស់ នគរបាលជំនាញ និង មន្ដ្រីសុខាភិបាល បាននឹងកំពុង ធ្វើឡើង ។

សម្រាប់អត្ដសញ្ញាណជនរងគ្រោះ មិន ទាន់មានការបញ្ជាក់នៅឡើយទេពីសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP