CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព ជនបរទេស ស្បែកខ្មៅ អណ្ដែតក្នុង ទឹកទន្លេបាសាក់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បាននាំគ្នាជួយស្រង់សពបុរសជនបរទេសម្នាក់ ស្បែកខ្មៅ ក្រោយពី ប្រទះ ឃើញស្លាប់អណ្ដែត ទឹកទន្លេបាសាក់តាំង ពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ប៉ុន្ដែសមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពីមូលហេតុនៃការស្លាប់ របស់ជនរងគ្រោះនៅឡើយទេថា ជាអំពើ ឃាតកម្ម ឬមួយជា ករណីលង់ទឹកស្លាប់ដោយ ខ្លួននិងក៏មិនទាន់ដឹងពីអត្ដសញ្ញាណ ក៏ដូចជា ជនជាតិអ្វីឱ្យពិតប្រាកដដែរ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ បានឱ្យដឹងថា សពជនរងគ្រោះ ត្រូវបានប្រជា ពលរដ្ឋ ប្រទះឃើញ អណ្ដែតទឹកទន្លេនៅមុខ វត្ដកំសាន្ដ ប៉ុន្ដែដោយស្ថាន ភាពនៅទីនោះ មានការលំបាក ដើម្បីស្រង់សព ទើបនាំគ្នា កៀឱ្យហូរធ្លាក់មកក្រោម លុះដល់មុខវត្ដព្រែកប្រា ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ទើបនាំគ្នាស្រង់ យកចេញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ បានបញ្ជាក់ថា ជនរង គ្រោះមានអាយុជាង២០ឆ្នាំ ស្លៀកខោខូវ ប៊យជើងវែង ពាក់អាវពណ៌ ក្រហម ឆ្នូតសដៃ វែង ។

យ៉ាងណាក៏ដោយនោះ មន្ដ្រីនគរបាល មូលដ្ឋានផ្នែកចក្ខុបាន នឹងកំពុងបន្ដធ្វើការ ស្រាវជ្រាវ ស្វែងរក អត្ដសញ្ញាណជនបរទេស រូបនេះ និងមូលហេតុ នៃការស្លាប់ឱ្យពិត ប្រាកដ។

ក្រោយប្រទះឃើញសពជនរងគ្រោះរួចមក គេសង្កេតឃើញ ចៅសង្កាត់ព្រែកប្រា លោក ហូរ ហ៊ួត ចុះមកចាត់ចែង ផងដែរ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP