ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គអន្ដោ ប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្ដប្រតិបត្ដិ ការរបស់ខ្លួន ចុះឆែកឆេរ កន្លែងរក ស៊ីនិងស្នាក់នៅរបស់ជនជាតិវៀតណាម នៅប្លុកសិប្បកម្មតាមបណ្ដោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ពោល ផ្លូវទល់មុខមជ្ឈមណ្ឌលកំសាន្ដរ៉ុក ។
ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤នេះ ដោយសមត្ថកិច្ចបានឃាត់ សួរនាំបុរសជនជាតិវៀតណាម ដែលជាជាងសិប្បកម្មជាច្រើននាក់ តើថាពួកគេទាំងនេះ មានលិខិតឆ្លងដែននិងស្នាក់នៅត្រឹមត្រូវឬមួយយ៉ាងណានោះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចូលរួម នៅក្នុងប្រតិបត្ដិការនេះ បានថ្លែងឱ្យដឹងថា ជាជំហានដំបូង សមត្ថកិច្ច បាននាំខ្លួនជនជាតិវៀតណាម ចំនួន១០នាក់ ឆ្ពោះទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយកំពុង បន្ដសួរនាំជន ជាតិវៀតណាម ប្រមាណ២០នាក់ផ្សេងទៀត ។
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល