CamNews

កំសាន្ត 

សួន ចន្ថា ស្រក់ទឹកភ្នែក ព្រោះ​សង្វេគ​នឹង​ខ្សែជីវិត​ របស់​កុមារី​កំព្រា​ រិទ្ធ សូនីតា (Video Inside)

ភ្នំពេញៈ កម្មវិធី “ផ្កាយរះក្នុងសួន” របស់ស្ថានីយទូរទស្សន៍ អប្សរា ត្រូវបានទស្សនិកជន ចាត់ទុកថា ជាថ្នាលបណ្តុះបណ្តាល ទំពាំងស្នងឫស្សី ក្នុងវិថីសិល្បៈ ប្រកបដោយ ទេពកោសល្យ មានតាំងពីកំណើត ដោយកម្មវិធីមួយនេះ បានផ្តល់ឱកាសឲ្យយុវជន យុវនារី ជំនាន់ក្រោយ ដែលមានសមត្ថភាពសិល្បៈ ចូលប្រឡង និងបញ្ចេញ សមត្ថភាពខ្លួនឯង នៅលើកញ្ចក់ទូរទស្សន៍ ។

ទន្ទឹមជាមួយគ្នានេះ ក្រៅពីទេពកោសល្យ សិល្បៈកម្មវិធីមួយនេះ ក៏បានជីកកកាយពីជីវប្រវត្តិ របស់បេក្ខជន បេក្ខនារី ដែលចូលប្រឡងថែមទៀត ដើម្បីឲ្យ មហាជនបាន ដឹងពីការពិត ។ កាលពីពេលថ្មីៗ នេះកុមារី រិទ្ធ សូនីតា មានអាយុ ១០ឆ្នាំ មកពី ខេត្តកណ្តាល ដែលបកស្រាយ បទចម្រៀងមួយ មានចំណង ជើងថា“ឈប់ព្រួយទៅបង” បានធ្វើឲ្យគណៈកម្មការ លោក មិញ សុធីវណ្ណ អ្នកស្រី សួន ចន្ថា និង អ្នកនាង សឿ សុធារ៉ា ថ្លែងនូវក្ដី កោតសរសើរ មិនដាច់ពីមាត់ ព្រោះតែទេពកោសល្យ ទឹកដមសំនៀង របស់កុមារីរូបនេះ ស្តាប់ទៅពីរោះ រួមជាមួយកាយវិការ រស់រវើក គួរឲ្យសរសើរ ខណៈដែលកុមារីរូបនេះ មានវ័យក្មេង តែមាន សមត្ថភាពខ្ពស់ ។ មិនតែប៉ុណ្ណោះ ក្រៅពីការបកស្រាយបទ ចម្រៀងកុមារី រិទ្ធ សូនីតា ក៏បានធ្វើឲ្យគណៈកម្មការ អ្នកស្រី សួន ចន្ថា រំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែក មិនជាប់ ដោយសារតែ ការអាណិតអាសូរ និងបានតស៊ូរស់ មានឈ្មោះជាក្មេងកំព្រា ពេលម្ដាយឪពុកបោះបង់ចោល ពិតជាសង្វេគពេកក្រៃ។

ទស្សនិកជនចង់ដឹងទេថា កុមារីរាងតូចច្រឡឹង អាយុទើបតែ ១០ឆ្នាំ មានទឹកដមសំនៀង រួមជាមួយកាយវិការ រស់រវើក នៅលើឆាក ដល់កម្រិតណា ហេតុអីបានជា ធ្វើឲ្យគណៈកម្មារ និងអ្នកទស្សនាអត់ទ្រាំ មិនសរសើរមិនបាន ? ហើយសម្រាប់ជីវិតរបស់កុមារីរូបនេះ មានភាពកំសត់យ៉ាងណា ទើបធ្វើឲ្យ អ្នកស្រី សួន ចន្ថា ស្រក់ទឹក នោះ ?

ទស្សនាឃ្លីបវីដេអូ ដែលមានរយៈពេល ៩-៣៦នាទី ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news