CamNews

ភាពយន្ត 

រឿងឆ្កែ ១០១ កំពុងគ្រោងថតជាភាពយន្តខ្នាតធំ សារជាថ្មី

តើទស្សនិកជន ធ្លាប់បានមើលរឿងតុក្កតា កូនឆ្កែ ១០១ ដែឬទេ? ទស្សនិកជនច្បាស់ ជាធ្លាប់
បានទស្សនាហើយ ព្រោះរឿងនេះគឺជារឿងមួយ ដែលល្បីកាលពីអតីតកាល ហើយល្បីរហូត
ដល់ Disney ថតទៅជារឿងកុន កាន់តែទទួលបានការគាំទ្រ ។

Disney "pit ham" bad guys on film 1

បន្ទាប់ពីរឿង Maleficent ដែលនិយាយពីតួមនុស្សអាក្រក់រួចមក ថ្ងៃនេះក្រុមហ៊ុន Disney បាន
ប្រកាសនិងបង្ហើបអំពីរឿងថ្មីមួយទៀតហើយគឺរឿង ឆ្កែ ១០១ ។ លើកនេះរឿងឆ្កែ ១០១ នឹង
សង្កត់ធ្ងន់ទៅលើ តួមនុស្សអាក្រក់ម្តង គឺមានឈ្មោះថា Cruella de Vil ដែលជាតួអង្គស្រីម្នាក់
ចូលចិត្តពាក់ខោអាវ ដែលធ្វើពីរោមនិងស្បែកសត្វ ជាពិសេសស្បែកសត្វឆ្កែ អុចខ្មៅ ។

Disney "pit ham" film about bad guys 2

ក្នុងតំណាក់កាលដំបូងនេះ Disney មិនទាន់បញ្ចេញព័ត៌មានអ្វីអោយបានច្រើននោះទេ គឺមាន
ត្រឹមថារឿងនេះ Cruella de Vil គឺជាតួសំខាន់បំផុតនៅក្នុងរឿងនេះ ។ បើយោងតាមសារព័ត-
មានហូលីវូដ បានអោយដឹងថា តារាសំដែងជើងចាស់ Glenn Close ដែលធ្លាប់ដើរតួជា Cruella
ដែលនោះ នឹងចូលរួមសហការ ក្នុងការដឹកនាំសំដែង ដើម្បីអោយផ្ទៃរឿងកាន់តែល្អ ។ យើង
នឹងរង់ចាំមើលព័ត៌មាន ថ្មីបន្តទៀត ៕

Disney "pit ham" film about bad guys 5



ដោយ ៖ លីលី
ប្រភព ៖ k14,hollywoodreporter 


Tags: movie 101 the dalmatian disney entertainment hollywood