CamNews

រថយន្ត 

បង្ហាញរូបរាងយ៉ាងទំនើប ស្ទើរមិននឹកស្មានដល់ ម៉ូដែល Hyundai Sonata 2016

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ Hyundai ដែលមានមូលដ្ឋានគ្រឹះធំនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញ​វត្ដមាន​ ម៉ូដែលស៊េរីថ្មីយ៉ាងប្រណិត សម្រាប់ឆ្នាំ ២០១៦ នោះគឹ Hyundai Sonata 2016 ។ 

រូបរាងដ៏ស្រស់សង្ហា ដោយភ្ជាប់មកជាមួយ ការច្នៃម៉ូតយ៉ាងល្អឥតខ្ចោះ និងទំនើបទាន់សម័យទៀតនោះ ម៉ូល​ដែល មួយនេះក៏ធ្លាប់ទទួលបានការកោតសរសើរយ៉ាងក្រៃលែងផងដែរ ជាមួយសមាសភាពកម្លាំងម៉ាស៊ីន និង ប្រព័ន្ធហាយប្រ៊ីត។ មិនត្រឹមតែប៉ុណ្ណោះ ភាពទាន់សម័យ និងការឡើងស៊េរីតាមជំនាន់ឆ្នាំ ម៉ូដែល មួយនេះ បានធ្វើការកែប្រែមិនតិចនោះឡើយ គឺមានផ្នែកខាងមុខ ខាងក្រោយនៃបរិក្ខាបំពាក់របស់រថយន្ដ សុទ្ធ​សឹងតែ ច្នៃម៉ូតបន្ថែម ទាំងស្រុង ។ 

លក្ខណៈគួរកត់សំគាល់ ម៉ូដែល Hyundai Sonata 2016 នេះ ប្រើគំនិតច្នៃម៉ូត ផ្នែកផ្ទៃខាងមុខ ស្រដៀងគ្នាៅទនឹង ផលិតផល ក្រុមហ៊ុន Audi និងផ្ទៃខាងក្រោយ​ស្រដៀងគ្នាទៅនឹងម៉ូដែល Toyota ដែលសុទ្ធសឹង​ប្រភេទរថយន្ដល្បីៗ និងពេញនិយមក្នុងទីផ្សាររថយន្ដប្រណិត។ 

បរិក្ខាបំពាក់ផ្នែកខាងក្នុងវិញ ម៉ូដែលនេះត្រូវ បានដាក់បញ្ចូលមកជាមួយ នូវភាពទំនើបទាន់សម័យ រលើប​រលោង និង ការបញ្ជាលើប្រព័ន្ធ ថាច់ស្គីន កាន់តែមានភាពរហ័ស ដែលអាចបង្ហាញនូវព័ត៌មាន ពីបណ្ដាញ ផ្សេងៗជុំវិញតួរថយន្ដទាំងមូលតែម្ដង ។ 

ក្រៅពីនេះទៅទៀតនោះ ម៉ូដែលនេះ បើនិយាយពីប្រព័ន្ធកម្លាំងម៉ាស៊ីនវិញ គឺមានសមាសភាពកម្លាំង​មិន​ខុសពីម៉ូដែលមុនៗនោះទេ គឺប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់អាចមានពីរជម្រើសគឺ ២.០ និង ១.៦ liter ដែលបញ្ជាដោយប្រអប់លេខអូតូ ។ ចំណែកឯតម្លៃវិញគឺ ចាប់ពីត្រឹម ២២០០០ ដុល្លារឡើងទៅ។ 

ទស្សនារូបភាពខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ releasedateprice2016


Tags: vehicle Hyundai Sonata 2016