CamNews

កីឡាអន្តរជាតិ 

Man City បានត្រឹមស្មើជាមួយក្រុម បាតតារាង Sunderland (មានវីដេអូហាយឡាយ)

យប់មិញ ដែលជាថ្ងៃ ទី៣ នៃបុណ្យចូលឆ្នាំខ្មែរ ក្នុងក្របខណ្ឌ English Premier League ក៏មានការ ប្រកួតរវាងក្រុម Man City លំដាប់កំពូលក្នុងតារាង ប៉ះជាមួយក្រុម បាតតារាង Sunderland នៅទឹក ដីរបស់ Man City ។



ចូលមក ក្នុងតង់ទី ១ បើកតង់ មិនទាន់បាន ក្តៅសាច់ផងនោះ កីឡាករ Fernandinho ស៊ុតឲ្យក្រុម ម្ចាស់ផ្ទះ បាននាំមុខ ១ ទល់ ០ ។ ការប្រកួត បន្តទៅទៀត ដោយក្រុម ម្ចាស់ផ្ទះ Man City គ្របលើ ក្រុម Sunderland ជាប់តែម្តង ។ ចប់តង់ទី ១ Man City នាំមុខមុន ជាបណ្តអាសន្ន លើក្រុម Sunder land ១ ទល់ ០ ។ ចូលមក តង់ទី ២ ក្រុម Sunderland រកគន្លឹះ រើខ្លួនចេញ ពីការគ្របដណ្តប់ របស់ Man City ហើយវាយបក វិញក្នុងនាទីទី ៧៣ ដោយកីឡាករ Connor Wickham ។ Sunderland នៅ តែបន្តការ រើបំរាស់ខ្លួន បានសំរេច ជាលើកទី ២ នៅនាទីទី ៨៣ ដោយកីឡាករ Connor Wickham ដដែល ។ ពេលនេះ Man City ចាប់ផ្តើម ភ័យខ្លួនហើយ ព្រោះថាក្រុមភ្ញៀវ នាំមុខវិញ ។ តែយ៉ាង​ ណាក៏ដោយ Man City មិនអោយក្រុម អ្នកគាំទ្រ អន់ចិត្តនោះទេ យ៉ាងហោចណាស់ ក៏តាមស្មើនៅ នាទីទី ៨៨ បានវិញ ដោយកីឡាករ Samir Nasri ដែរ ។ ចប់ការប្រកួត Man City បានត្រឹមស្មើនឹង ក្រុមបាតតារាង Sunderland ៕


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football man city sunderland premier league