CamNews

ព័ត៌មានអន្តរជាតិ 

រូបថត Selfie ពីរនាក់ម្តាយកូន ជាជនរងគ្រោះ MH17 ពិតជាអង្រួន ពិភពលោកជាខ្លាំង

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការថតរូបដោយខ្លួនឯង (Selfie) ប្រកបដោយស្នាមញញឹម ដ៏ផ្អែមល្ហែម ពីរនាក់ម្តាយនិងកូន ដោយមិនខ្វល់អ្វី និងបារម្ភអ្វីទាល់តែសោះ ច្រើនជាងភាពសប្បាយរីករាយក្នុង ដំ ណើរកំសាន្តរបស់ខ្លួន ពិតជាបានអង្រួនចិត្ត ទស្សនិកជន មកពីជុំវិញ   ពិភពលោក ជាខ្លាំង ពោលជា សន្លឹករូបថត ពីរនាក់ម្តាយកូន ថតរូបជាមួយនឹងគ្នា បង្ហោះចូលទៅក្នុងទំព័រ អ៊ិនធើណេត តាមរយៈប្រ ព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ពោល ថតរូប​ មុនពេលដែល យន្តហោះ ម៉ាឡេស៊ី MH17 បានធ្វើការ ហោះហើរ ។

ស្ថិតនៅក្នុងវ័យ ១៥ ឆ្នាំ ក្មេងប្រុស Gary Slok បានរួមដំណើរជាមួយនឹងម្តាយរបស់ខ្លួន មានឈ្មោះ Pe- tra Langeveld ពួកគេទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ   ក្នុងហេតុការណ៍ គ្រោះថ្នាក់ ខាងលើ ក្រោយយន្តហោះ ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់ ដោយម៉ីស៊ីល នៅភាគខាងកើតប្រទេសអ៊ុយ ក្រែន ។

ជាជាងធ្វើដំណើរ អោយដល់គោលដៅ ក្នុងដំណើរវិសមកាល តាមរយៈជើងហោះហើរ មួយនេះ ពួកគេ ទាំងពីរនាក់ និង ក្រុមមនុស្ស ជាអ្នកធ្វើដំណើរ ឯទៀត មានគ្នាសរុបដល់ទៅ ២៩៨ នាក់បានស្លាប់បាត់ បង់ជីវិត ៣ ម៉ោងក្រោយ បន្ទាប់ពីរូបថតខាងលើបង្ហោះចូលទៅ ក្នុងបណ្តាញសង្គម ៕


- អាន ៖ ក្រុមឧទ្ទាម ប្រចាំការ កន្លែងធ្លាក់យន្តហោះ MH17 ដាក់កំហិត ក្នុងការ ស៊ើបអង្កេត ពីក្រុម អ្នកសង្កេតការណ៍

- អាន ៖ Updated : MH17​ យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

- អាន ៖ ក្រុមហ៊ុនអាកាសចរណ៍ ល្បីៗលោក ឈប់ហោះហើរ លើដែនអាកាស អ៊ុយក្រែន ១ ខែ មុន MH17 ត្រូវបានបាញ់ទម្លាក់


ប្រែសម្រួល ៖ កុសល
ប្រភព ៖ យ៉ាហ៊ូ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17