CamNews

កំសាន្ត 

ឱក សុគន្ធកញ្ញា លេចវត្តមាន ក្នុងកម្មវិធី Samsung Runner 5 ទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លំាង

ភ្នំពេញ៖ ក្រុមហ៊ុន Samsung កាលពីថ្ងៃទី 11 ខែ មេសា ឆ្នាំ 2014 បានរៀបចំកម្មវិធីរត់ហាត់ប្រាណដើម្បីសុខភាព Samsung Runner 5 ក្នុងគោលបំណងលើកកម្ពស់អំពី បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាទំាងអស់។ ក្នុងកម្មវិធីនោះ យើងក៏ឃើញមានវត្តមាន កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាងផលិតផល Samsung និងជាតារាចម្រៀង ល្បីបំផុតក្នុងប្រទេសកម្ពុជា ជាមួយមិត្តភក្តិ និងបុគ្គលិកក្រុមហ៊ុន Samsung ក្នុងឈុតសម្លៀកបំពាក់កីឡា ជាមួយ នាឡិកា Samsung Gear Fit ដើម្បីរត់ហាត់ប្រាណចំងាយ 1,052 ម៉ែត្រ ដោយចាប់ផ្តើមពី ពហុកីឡាដ្ឋាន អូឡាំពិក រួចឆ្លងកាត់មហាវិថីសីហនុ ដើម្បីទៅដល់ហាងលក់ទូរស័ព្ទទំនើប Samsung KLD 3 ដែលជាទីផ្តាច់ព្រ័ត្រ។

ក្នុងរយៈចំងាយនោះ ក្រុមអ្នកចូលរួមរត់ហាត់ប្រាណបានចូល សម្រាកនៅហាងលក់ទូរស័ព្ទទំនើប នី កានិងសៀង លីន ដោយពួកគាត់អាចទទួលបាន នូវបទពិសោធន៍ប្រើប្រាស់សាកល្បង ទូរស័ព្ទ Samsung Galaxy S5 ដែលទើប តែចេញថ្មីៗនេះ ថាតើទូរស័ព្ទនេះមានភាពអស្ចារ្យលើសគេលើ ចំណុចណាខ្លះ។

ក្នុងអំឡុងពេលឈប់សម្រាកនៅហាងលក់ទូរស័ព្ទទំាង 2 នេះ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការសាកសួរអំពី ទូទៅ ក៏ដូចជាផលិតផល Samsung ដែលមាននៅក្នុងហាងរបស់គាត់ និងការលក់ផងដែរ។ យោងតាមម្ចាស់ហាង នីកា បានមានចំណាប់អារម្មណ៍លើទូរស័ព្ទ Samsung Galaxy S5 ថា “ចំណុចដែល Samsung Galaxy S5 ផ្តល់ជូន ពិសេសអស្ចារ្យប្លែកជាងគេ គឺ កម្មវិធី សុខភាពដែល បំពាក់ក្នុងទូរស័ព្ទស្រាប់ ដែលប្រៀបដូចជាវេជ្ជបណ្ឌិត ប្រចាំខ្លួន សម្រាប់ផ្តល់ជូននូវ ព័ត៌មានទុកចិត្តអំពី ការថែទំាសុខភាព។ ជាមួយចំណុចពិសេសជាច្រើនរបស់ទូរស័ព្ទ Samsung Galaxy S5 មាន អតិថិជនជាច្រើនបានអញ្ជើញមកសាកសួរ និងកុម៉្មង់ទិញអស់ជាច្រើនគ្រឿង តំាងពី មិនទាន់មានលក់ នៅលើទីផ្សារ”។ រីឯម្ចាស់ហាងទូរស័ព្ទ សៀង លីន ក៏បានមាន ចំណាប់អារម្មណ៍លើ ទូរស័ព្ទ Samsung Galaxy S5 ដែរថា “ទូរស័ព្ទ Samsung Galaxy S5 ដែលទើបចេញថ្មីនេះ មានចំណុច និងមុខងារពិសេស ជាងគេ។ ចំណុចដែលគួរកត់សម្គាល់នោះ គឺ ទូរស័ព្ទថ្មីនេះ មិនជ្រាបទឹក ក៏ដូចជា សមត្ថភាពកាមេរ៉ា ដែលអាច រូបថតច្បាស់ល្អ ជាមួយល្បឿនលឿននៃប្រព័ន្ធដំណើរការ និងអ៊ីនធើណិត ផងដែរ។ តាមរយៈបច្ចេកវិជ្ជាថ្មី ទំនើបចុងក្រោយរបស់ Samsung Galaxy S5 ខ្ញុំជឿថាពិតជាជួយ ជំរុញការលក់បានរហ័សសម្រាប់ ហាងខ្ញុំ និងហាងទូរស័ព្ទដទៃ”។

កម្មវិធីរត់ហាត់ប្រាណ Samsung Runner 5 ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សាភ្ជាប់រវាង បច្ចេកវិជ្ជា និង សុខភាព។ ហើយនេះបង្ហាញយ៉ាងច្បាស់ថា Samsung ចង់ពង្រីកសក្តានុភាពជាអ្នកនាំ មុខគេជាមួយមោទនភាព ផ្នែកបច្ចេកវិជ្ជា ដូចជាការបង្កើតនូវនាឡិកា Samsung Gear Fit ដែលផ្សា ភ្ជាប់រវាង សុខភាព និងការរស់នៅប្រចាំថ្ងៃ របស់យើងទៅនឹងទូរស័ព្ទដៃ។

នាឡិកា Samsung Gear Fit ត្រូវបានគ្រប់គ្នាស្គាល់ថាជាដំណោះស្រាយបញ្ហាសុខភាពទំនើបចុង ក្រោយ ដែលបាន រចនាឡើងដើម្បីផ្តល់ភាពងាយស្រួលនៅពេលពាក់ ជាមួយអេក្រង់ភ្លឺច្បាស់ត្រជាក់ ភ្នែក។ បើប្រៀបធៀបទៅនឹង ឧបករណ៍សុខភាពពាក់ដៃផ្សេងៗ នាឡិកា Samsung Gear Fit ផ្តល់ជូនអត្ថប្រយោជន៍ ច្រើនជាងគេដូចជា សារ ជូនដំណឹងបន្ទាន់ ពីទូរស័ព្ទស្មាតហ្វូន Galaxy ដូចជាការហៅទូរស័ព្ទចូល អ៊ីម៉ែល សារ SMS ការជូនដំណឹង S-planner កម្មវិធី 3rd party ក្នុង ខណៈពេលដែលលោកអ្នកកំពុងធ្វើការផ្សេងៗ ដូច្នេះលោកអ្នកនៅតែ អាចភ្ជាប់ទំនាក់ ទំនងបាន។

អ្វីដែលពិសេសជាងនេះទៅទៀតគឺ នាឡិកា Samsung Gear Fit ផ្តល់ជូននូវអត្ថប្រយោជន៍នៃការ ណែនាំ ក៏ដូចជា ដំបូន្មានអំពីលំហាត់ប្រាណសុខភាពដែលមិនមានក្រុមហ៊ុនបច្ចេកវិជ្ជាណាផ្តល់ជូនដូច នេះបានទេ។ ហើយទោះបី ជាទូរស័ព្ទ Samsung Galaxy S5 មិនមែនជាឧបករណ៍ត្រួតពិនិត្យ សុខភាព ប៉ុន្តែទូរស័ព្ទនេះមានតួនាទីដែលយើង អាចហៅបានថាជាអ្នកជំនួយការសុខភាពដោយផ្តល់ ដំណឹង ក៏ដូចជាការណែនាំទាក់ទងនឹង បញ្ហាសុខភាព ផ្សេងៗដើម្បីលោកអ្នកទទួលបានសុខភាពល្អ។

ក្រុមហ៊ុន Samsung និងកញ្ញា ឱក សុគន្ធកញ្ញា ក៏សូមឱ្យប្រជាជនកម្ពុជាទំាងអស់យកចិត្តទុកដាក់ឱ្យ ខ្លំាងអំពី បញ្ហាសុខភាព និងព្យាយាមស្វែករកពេលសម្រាប់ធ្វើលំហាត់ប្រាណដើម្បីសុខភាពល្អទំាង អស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news