CamNews

កីឡា 

Chelsea ត្រៀមលុយ ១៧៧លានដុល្លារ ដើម្បីទិញ Messi ពីក្លឹប Barcelona

ក្រុងឡុងដ៍៖ យោងតាមគេហទំព័រ Mirror បានឲ្យដឹងថា ក្លឹបជើងខ្លាំងប្រចាំអង់គ្លេសតោខៀវ Chelsea បានត្រៀមកញ្ចប់ថវិកា ចំនួន១៧៧លានដុល្លារអាម៉េរិក ដើម្បីទិញកីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi របស់ក្លឹប អេស្ប៉ាញ FC Barcelona ។

ប្រភពខាងលើដដែលបានបន្តឲ្យដឹងថា មហាសេដ្ឋីជនជាតិរុស្ស៊ីលោក Abrahimovic ដែលជាម្ចាស់ក្លឹប Chelsea បាន រៀបចំកញ្ចប់ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកក្នុងការតាមប្រម៉ាញ់ ខ្សែ​ប្រយុទ្ធ​លំ​ដាប់លេខ១ របស់ពិភព លោក Lionel Messi ដើម្បីមកលេងចាប់ដៃគូ ជាមួយនឹងខ្សែប្រយុទ្ធ ដែលមានស្រាប់ Diego Costa ក្នុងការឈោងចាប់ ពាន Premier League និង UEFA Champions League ជាដើម ។

ក្រៅពីតាមប្រម៉ាញ់ម្ចាស់ពានបាល់មាសនៅ World Cup 2014 Messi នេះ Chelsea ក៏បាន​ធ្វើការ​ចរចា​សុំ​ទិញ​​ខ្សែ ប្រយុទ្ធលេខ១របស់ Real Madrid គឺកីឡាករ Cristiano Ronaldo ផងដែរក្រោមគម្រោង របស់​គ្រូ​បង្វឹកលោក Jose Mourinho ហើយក៏ត្រូវត្រៀមលុយចាប់ពី ១៥០លានដុល្លារឡើង ទៅ​ផង​ដែរ​នៅដើម​ខែមករា ឆ្នាំ២០១៥ខាងមុខ ដែល ពេលរដូវកាល ដោះដូរកីឡាករលើទី១ក្នុងឆ្នាំថ្មីចាប់ផ្តើម ។

តែយ៉ាងណាក៏ដោយមិនសង្ឃឹមថា ក្លឹបទាំងពីរមាន FC Barcelona និងស្តេចស Real Madrid លក់​ជើង​ខ្លាំង​នោះ​ ឡើយ ក្នុងខណៈដែលពួកគេបាន កំពុងតែបញ្ចេញសមត្ថភាពយ៉ាង អស្ចារ្យនៅលើទីលាន ហើយ​កំពុង​តែមមាញឹក ក្នុងការប្រជែងយកពាន La Liga ក៏ដូចជាការពារពានអន្តរជាតិ Champions League ផង​ដែរនោះ ហើយតារាពិភពលោក ទាំងពីរខាងលើនេះ ក៏ជួយឲ្យទម្រង់លេងរបស់ក្លឹប ឡើងជើងទៀតផង ៕



ផ្ដល់សិទ្ធិដោយ៖​ ដើមអម្ពិល


Tags: Sport News Chelsea Messi