CamNews

ណាសានឹងសាងសង់មូលដ្ឋាន នៅលើព្រះច័ន្ទ ក្រោយការចូលកាន់ តំណាងរបស់ Obama

ទីភ្នាក់ងារអវកាសណាសា នឹងប្រកាសពីគម្រោងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទ ក្រោយ
ពីប្រធានាធិបតី Barack Obama ចូលកាន់តំណែងអាណត្តិថ្មីនេះ។

លោក John Logsdon សាស្ដ្រាចារ្យកិត្តិយសរបស់សាកលវិទ្យាល័យ George Washington បាន
មានប្រសាសន៍ថា អង្គការណាសា ធ្លាប់បានប្រកាសថា ពួកគេចង់បង្កើតមូលដ្ឋានមួយនៅលើ
ផ្នែកងងឹតរបស់ព្រះច័ន្ទ។ លោក បន្ដថា កាលពីមុននេះមន្ដ្រីរបស់លោក Obama បានយល់ព្រម
ចំពោះកម្មវិធីនេះ ប៉ុន្ដែមុនការបោះឆ្នោតជាតិ ក្រុមមន្ដ្រីរបស់ណាសាមិនបានពិភាក្សាអំពីរឿងនេះ
ដោយសារតែពួកគេយល់ថា ប្រសិនលោក Mitt Romney ឈ្នះឆ្នោត លោកនឹងបដិសេធកម្មវិធី
នេះ។ 

លោកប្រធានាធិបតី Obama ធ្លាប់បានណែនាំអោយណាសា ឆ្ពោះទៅកាន់ការនាំមនុស្សឡើងទៅ
ឋានព្រះច័ន្ទ នៅឆ្នាំ ២០២៥ និងឡើងទៅភពព្រះអង្គារ ក្រោយឆ្នាំ ២០៣០។ ដើម្បីសម្រេចគោល
ដៅនេះ ណាសា កំពុងច្នៃប្រភេទកាំជ្រួចធំដែលមានឈ្មោះថា SLS និងយានអវកាសថ្មី Orion ។
តាមគម្រោង យានអវកាស Orion នេះនឹងចាប់ដំណើរការពីឆ្នាំ ២០២១។

ការបង្កើតមូលដ្ឋានមួយនៅលើឋានព្រះច័ន្ទ គឺជាឈ្នាន់ដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការរុករក
លើភពមួយនេះ និងដើម្បីជាទីតាំងមួយសម្រាប់ការហោះហើរទៅភពឆ្ងាយៗ ដូចជាព្រះអង្គារជា
ដើម៕

 

ដោយ ៖ សីហា
ប្រភព ៖ KH


Tags: NASA moon Obama