CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Chelsea ត្រេកអរ ឡើងដាច់ផ្ងារ ជាមួយជោគជ័យកាលពីយប់មិញ

ព័ត៌មានកីឡា ៖​ ថ្នាក់ដឹកនាំក្រុម Chelsea មានការសប្បាយរីករាយស្ទើររីកថ្លើមមកក្រៅ និង​ កោតសរសើរ​ក្រុមកីឡាករបស់ខ្លួន បន្ទាប់ពីជ័យជំនះពានរង្វាន់ Capital One Cup ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់ខ្លួន ។ 

Jose Mourinho បានសម្ដែងការត្រេកអរជាខ្លាំង ចំពោះជោគជ័យកាលពីថ្ងៃម្សិលមិញ ព្រមទាំងបង្ហាញ​ពី​ភាពអួតសរសើរ ចំពោះកីឡាករ Chelsea ទាំងអស់ ក្រោយពីបានសម្រេចមហិច្ឆិតាទីមួយរបស់ខ្លួន ។​​ ជាការបង្ហាញ Mourinho បានប្រាបទៅកាន់អ្នកកាសែតថា ការលែងរបស់ ក្រុមគាត់ ពិតជា​ប្រើយុទ្ធសាស្រ្ដ​​បានល្អណាស់ ធ្វើឲ្យគាត់មានទស្សនៈថ្មីមួយទៀត ខុសប្លែកពេលមុន ខណៈដែល Nemanja Matic​ ត្រូវ​ផ្អាក​ការប្រកួត មួយរយៈ បន្ទាប់ពីកីឡាករ ត្រូវពិន័យដោយ FA ។ 

ប្រភព​ព័ត៌មានបានបន្ដអួតទៀតថា Chelsea គឺជាក្រុមមួយដែលគ្រោះថ្នាក់​ ក្នុងរដូវកាលប្រកួតនេះ ដូច្នេះ គាត់រំពឹងទុកថា របៀប និង​ យុទ្ធសាស្រ្ដនេះ នឹងល្អប្រសើរជារហូតទៅ ។ 

គូសបញ្ចាក់ទៀតថា ជោគជ័យនៃការប្រកួតនេះ មិនបានជ្រាបពេញ កំហែងមហិច្ឆិតារបស់ Mourinho ឡើយ ភ្នែកទាំងពីរ របស់គាត់កំពុងតែសម្លឹង មើលឃើញ គោលដៅពីរបន្ដទៀតហើយ គឺ Champoins League និង Premier League ខណៈដែល Champions League ជើងចុងក្រោយ ស្មើរពិន្ទុគ្នា ជាមួយ ក្រុម​របស់ប្រទេស បារាំង​គឺ Paris Saint-Germain និង Premier League កំពុងតែមានពិន្ទុ ខ្ពស់ជាងគេ​ទៀតផង ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast


Tags: Sport News Chelsea Jose Mourinho