CamNews

ព័ត៌មានអន្តរជាតិ 

បាក់រលំ សំណង់អាគារ រស់នៅ កាលពីព្រឹកមិញនេះ មនុស្ស ២ នាក់ នៅបន្ត បាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេសចិន ឆៃណាដេលី កាលពីប៉ុន្មានម៉ោងមុននេះ បន្តិច បានចេញផ្សាយអត្ថបទ សារព័ត៌មាន អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ពីរនាក់ ត្រូវ បានគេរាយការណ៍ អោយដឹងថា បានជាប់គាំង នៅក្រោមគំនរ ថ្ម បាក់បែក ក្រោយពីមានករណី បាក់រលំ សំណង់អាគារចាស់ ទ្រុឌទ្រោម កាលពីព្រឹកមិញនេះ នៅឯ ប្រទេសចិន ។

ដោយមានទីតាំង ស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន សំណង់អាគារចាស់ទ្រុឌ ទ្រោមមួយកន្លែង មានកំពស់ ៥ ជាន់ បានបាក់រលំ កាលពីព្រឹក ថ្ងៃសុក្រ ព្រឹកមិញនេះ នៅវេលា ម៉ោង ៨ និង ៤៥ នាទី ព្រឹក ( ម៉ោងក្នុងស្រុក ប្រទេសចិន ) ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ភ្លាមៗនោះ ក៏មានកិច្ច អន្តរាគមន៍ ពីសំណាក់ មន្រ្តីប៉ូលីស នៅក្នុងតំបន់ ដោយបានចុះទៅដល់ កន្លែងកើតហេតុ និងជួយបាន មនុស្ស ៥ នាក់ ខណៈពេល ២ នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានជាប់គាំង នៅក្រោមគំណរ បាក់បែក ទាំងនោះ ។

ប្រភពបន្តអោយដឹងថា កាលពីពេលកន្លងទៅនេះ ក៏ធ្លាប់មានសេចក្តីរាយការណ៍ ទៅកាន់អាជ្ញាធរ ប្រចាំ តំបន់ ស្តីពី ករណី ស្នាម ប្រេះបែក ជញ្ជាំង តែពុំមាន សមត្តកិច្ច ណាមួយចាប់អារម្មណ៍នោះ ទេ ខណៈសំណង់អាគារមួយនេះ មានអាយុកាលជាង ២០ ឆ្នាំមកហើយ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជាង ១៥ គ្រួសារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី


Tags: China Beijing Hong Kong Int news Unt news