ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ជាមួយនឹងហេតុការណ៍ គ្រោះថ្នាក់ លិចក្រឡាប់ កាប៉ាល់ ដឹក សិស្សនៅកូរ៉េខាងត្បូងនោះ ពិតជាបានធ្វើអោយ ពិភពលោក មានភាពរង្គោះរង្គើជាខ្លាំង ពោល ក្រោយពីបានសម្លាប់មនុស្ស យ៉ាងតិច ២០ នាក់ ខណៈ ច្រើនជាង ២៧៥ នាក់ផ្សេងទៀត បាន បន្តការបាត់ខ្លួននៅឡើយ។
យ៉ាងណាមិញ ជាមួយនឹងអត្ថបទផ្សាយ ដោយបានដកស្រង់ ចេញពី ទំព័រសារព័ត៌មានបរទេស ស្កាយញូវ អោយដឹងថា អំឡុងពេលដែលមានហេតុការណ៍ គ្រោះថ្នាក់ ក្រឡាប់លិច នាវានោះ មានសារជាច្រើន បានផ្ញើជាបន្តបន្ទាប់ ពីសំណាក់ជនរងគ្រោះ ដែលបានជាប់គាំងនៅក្នុងខាង ក្នុង ផ្ញើទៅកាន់ បងប្អូន ក៏ដូចជា បណ្តាសាច់ញាត្តិ នៅខាងក្រៅ នៅលើដីគោក ប្រាប់ពីអារម្មណ៍ ពិតរបស់ពួកគេ ក៏ដូចជា កាលៈទេសៈ ជាប់គាំង នៅខាងក្នុងដ៏រន្ធត់ របស់ពួកគេ ខណៈក្រុម មនុស្សមួយចំនួន ពុំមានក្តីសង្ឃឹម ថាអាចរស់រានមានជីវិត បានទៅទៀតនោះទេ ដោយនៅក្នុង នោះបណ្តាសារទាំងនោះ រួមមានអត្ថន័យជារួមដូចជា ៖ "Mum, I'm sending this because I might not be able to say it later. I love you." "Me too son... I love you."
"Hey really seriously."Love you all for real."Looks like we really are gonna die."No really the ship's tilting."You guys really."If I've wronged any of you. Forgive me." បន្ថែមពីលើនេះយុវតីស្រី វ័យ ១៨ ឆ្នាំផ្សេងទៀត ក៏បានផ្ញើសារទៅកាន់ ឪពុករបស់នាង ដូចគ្នាដែរ ៖ "Dad don't worry too much. I am wearing a life vest and am with other girls." "I can't. It's too tilted. Can't move ... it's more dangerous if I move."
គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃព្រហស្បត្តិ៍នេះ ក្រុមមនុស្ស យ៉ាងតិច ២០ នាក់ ត្រូវបាន គេរាយការណ៍អោយដឹងថា បានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ១៧៩ នាក់ផ្សេងទៀត ត្រូវ បានគេជួយសង្គ្រោះ ស្របពេលដែល ច្រើនជាង ១៧៥ នាក់ផ្សេងទៀត បានបន្តបាត់ខ្លួន នៅ ឡើយ ៕
-អាន ៖ ផ្អើលចុចមើល ខ្សែអាថ៍វីដេអូ ទិដ្ឋភាពរួម វិនាទី ជនរងគ្រោះ ហៅទូរស័ព្ទ នៅពេលនាវាយក្ស កំពុងជន់លិច
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ