CamNews

ព័ត៌មានជាតិ 

ផ្ទុះឆេះផ្ទះល្វែង ក្បែរវត្ដកោះ បង្កការភ្ញាក់ ផ្អើលទាំងព្រឹកព្រលឹម

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ជាប្រភេទផ្ទះ ល្វែងនៅក្បែរវត្ដកោះ ពោលនៅទល់មុខវិទ្យា ល័យវត្ដកោះ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ដែលការសន្និ ដ្ឋានរបស់សមត្ថកិច្ច អាចបណ្ដាលមកពីករណី ទុស្សេខ្សែភ្លើង។

យ៉ាងណាក៏ដោយនោះ គ្រោះអគ្គិភ័យ ខាងលើ បានរលត់ទៅវិញ ក្នុងរយៈពេលមួយ ម៉ោងក្រោយ បន្ទាប់ពីរថយន្ដ ពន្លត់អគ្គិភ័យ របស់ការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំ ពេញ ចំនួន៤គ្រឿង ព្រមទាំងអាជ្ញាធរនិង កម្លាំង សមត្ថកិច្ច ខណ្ឌដូនពេញ បូកទាំងប្រជា ពលរដ្ឋនៅក្បែរកន្លែងកើតហេតុនោះ បាន ជួយអន្ដរាគមន៍បាញ់ពន្លត់ ។

នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជាក់ថា អគ្គិភ័យបានកើត ឡើងឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាំងព្រឹកព្រលឹម ។

ភ្លាមៗនោះលោកបាន បញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ទៅជួយអន្ដរាគមន៍បាញ់ពន្លត់ ហើយក្នុង រយៈពេលមួយម៉ោងក្រោយមក អគ្គិភ័យ ទាំងមូលបានរលត់ទៅវិញ មិនបណ្ដាលឱ្យ ឆេះរីករាលដាល ទៅកាន់ផ្ទះប្រជាពលរដ្ឋនៅ ក្បែរនោះឡើយ ។

តាមលោកព្រហ្ម យ៉ត តាមការសន្និដ្ឋាន ជាជំហានដំបូង បានឱ្យដឹងថា អគ្គិភ័យខាង លើនេះ បណ្ដាលមកពី ទុស្សេខ្សែភ្លើងប៉ុន្ដែ ទំហំនៃការខូចខាត គេមិនទាន់ដឹងនោះទេ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង ឡើយ ភ្លើងបានឆាប ឆេះនៅ ក្នុងបន្ទប់ដាក់ ឥវ៉ាន់ រួចបង្កជាអណ្ដាតភ្លើងឆេះខ្លាំងឡើង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋ នៅទីនោះក៏រាយការណ៍ទៅសមត្ថកិច្ចនិង អាជ្ញាធរ ចុះមកជួយអន្ដរាគមន៍ពន្លត់ទាន់ ពេលវេលា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP