CamNews

ព័ត៌មានជាតិ 

បញ្ជូនបុរសមាន ប្រពន្ធទៅតុលាការ ក្រោយចាប់រំលោភ នារីនៅក្បែរផ្ទះ

កំពង់ស្ពឺ ៖ នគរបាលស្រុកឧដុង្គ និងនគរ បាលព្រហ្ម ទណ្ឌខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជូនបុរស ម្នាក់ ទៅកាន់តុលាការជាប់ ពាក់ព័ន្ធទៅនឹង ករណីរំលោភសេព សន្ថវៈទៅ លើនារីម្នាក់ នៅក្នុងភូមិជាមួយ បើទោះបីជននេះបាន ឆ្លើយសារភាពថា ពួកគេបានត្រូវគ្នានិងធ្លាប់ ដេកជាមួយគ្នា៤-៥ដងមកហើយ ។

មន្ដ្រីនគរបាលស្រុកឧដុង្គ បានឱ្យដឹងថា ជនល្មោភកាមរូបនេះ មានប្រពន្ធកូនរួចទៅ ហើយ ប៉ុន្ដែទំនង ចង់សាកម្ហូបក្រៅផ្ទះក៏លួច ទំនាក់ទំនងស្នេហាជាមួយ នារីនៅក្នុងភូមិ រហូតពួកគេទាំងពីរនាក់ ដេកជា មួយគ្នា៤-៥ ដង ប៉ុន្ដែលើកចុងក្រោយ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្រាប់តែពេលកំពុងនែបនិត្យនិង ប្រុងឡើងឋានសួគ៌ជាថ្មីទៀតនោះ ក៏ឪពុក ម្ដាយខាងស្រីមក ទាន់ផ្អើលឆោឡោប្ដឹងទៅ សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ ថា ជនសង្ស័យរូបនេះ ឈ្មោះហេង ហុង អាយុ ៣២ឆ្នាំ រស់នៅភូមិ ក្រាំងទ្រព្យ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ រីឯនារីដែលចោទ ថា ជននេះចាប់រំលោភពេល ឪពុកម្ដាយទៅ ទាន់នោះ ឈ្មោះ ស ភ អាយុ២១ឆ្នាំ ។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបាន និយាយថា ខ្លួនបានសម្រេចសេពសន្ថវៈ៤-៥ ដងមកហើយ ទើបតែពេលនេះឪពុកម្ដាយ របស់នាងមកទាន់ ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន តែម្ដង តែមិនទាន់បានសម្រេច នោះឡើយ។

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យត្រូវ សមត្ថកិច្ចស្រុកឧដុង្គ បញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្ដ ហើយបន្ដទៅសាលាដំបូង ខេត្ដចាត់ការតាមផ្លូវច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompong spur