CamNews

កីឡា 

កីឡាករ អន សម្បត្ដិ កាច់​បំបាក់​ដៃគូរ​ប្រកួត ២ ​ប្រទេស ត្រឹម​ពិន្ទុ ៤ ទល់ ០ ទាំងពីរ

ព័ត៌មានកីឡា៖ យោងតាមការផ្សាយភ្ញាក់ងារព័ត៌មាន ​NOCC បានបង្ហាញថា កីឡាករកម្ពុជា ធ្វើដំណើរ​ចូលរួម​ប្រ​កួត កីឡា​នៅអាស៊ី ដែលមានវត្ដមាន ៧ ប្រភេទ និងកីឡាករច្រើនរួបចួលទៅប្រកួត ក្នុងនោះ ក៏មាន​​កីឡាករ អន សម្បត្ដិ ផងដែរ ។ 
វត្ដមានកីឡាករ អន សម្បត្ដិ ក្នុងប្រភេទកីឡា Tennis Soft ដែលចាប់ផ្ដើមប្រកួតកាលពីថ្ងៃ ទី ២៩ កញ្ញាទៅនេះ បាន​ទទួល​បរាជ័យ ៣ ប្រកួតទៅហើយ ក្នុងវិញ្ញាសារ Men's Singles Preliminary Group A  ប៉ុន្ដែ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ កីឡាករទទួលបានជ័យជំនះ ២ ការប្រកួតផ្ទួនៗវិញ។ ការប្រកួតលើកទី ១ ប៉ះជាមួយ RAJABALIEV Negmatullo​ ​មក​ពី ប្រទេសតាហ្ស៊ីគីស្ថាន បំបាក់​ត្រឹម ពិន្ទុ ៤ ទល់ ០ លើកទី ២ ប៉ះជាមួយ LIN Ting Chun មក​ពីចិន​តៃប៉ិ​ ត្រឹម​​ពិន្ទុ ៤ ទល់​​នឹង ០ ដូចគ្នា។​ សម្រាប់លទ្ធិផលដែលទទួលបាន ពិតជាល្អប្រសើរ តែព្រឹត្ដិការណ៍​បន្ដ​ទៀត​មិន​​ដឹង​​ថា​​ទៅ​ជា​យ៉ាង​​ណា​​ តួយ៉ាង​ការបរាជ័យ ៣ ប្រកួតគឺជាហេតុដែល ធ្វើឲ្យឱកាស​នៃ​កាប្រ​កួត​ក្នុង​វគ្គ​គៀក​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ត្រូវ​បាត់​បង់។ 



 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC 


Tags: Cambodia Orn Sombath Asian Game